www.khehaktomporrasmeikohthomtv.com.kh សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

Breaking

Saturday, September 26, 2020

លទ្ធផលតេស្តបង្ហាញថា ជនជាតិហុងគ្រីដែលរត់ចេញពីចត្តាឡីស័កនៅសៀមរាប


លទ្ធផលធ្វើតេស្តពីវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា បានបង្ហាញថា បុរសជនជាតិហុងគ្រី ដែលរត់គេចចេញពីចត្តាឡីស័កមួយកន្លែងនៅក្នុងខេត្តសៀមរាម «មានផ្ទុកកូវីដ-១៩»។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលកម្ពុជា។

ក្រោយពីទទួលបានលទ្ធផលតេស្តនេះ ក្រុមការងារឆ្លើយតបបន្ទាន់នៃមន្ទីរសុខាភិបាលខេត្តសៀមរាប នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងរបស់ក្រសួងសុខាភិបាល សហការជាមួយនិងអង្គការសុខភាពពិភពលោក និង មជ្ឈមណ្ឌលគ្រប់គ្រងជំងឺឆ្លងរបស់សហរដ្ឋអាមេរិក កំពុងបន្តស្រាវជ្រាវរកអ្នកប៉ះពាល់ជាបន្តទៀត ហើយនឹងបន្តជូនដំណឹងដល់សាធារណជននូវការវិវត្ត ឬហេតុការណ៍មិនប្រក្រតីណាមួយ។

គួរបញ្ជាក់ថា បុរសជនជាតិហុងគ្រីដែលផ្ទុកវីរុសកូវីដ-១៩ មានអាយុ ៧០ឆ្នាំ ជាអ្នកដំណើរពីប្រទេសបារាំង បានបន្តជើងហោះហើរតាមប្រទេសកូរ៉េខាងត្បូង និងមកដល់កម្ពុជានៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២០, លទ្ធផលតេស្តនៅថ្ងៃដំបូងនោះគឺអវិជ្ជមានវីរុសកូវីដ-១៩ ហើយ​គាត់​ត្រូវ​បាន​បន្តធ្វើចត្តាឡីស័កស្នាក់នៅភូមិគ្រួស ឃុំស្វាយដង្គុំ ក្រុងសៀមរាប ខេត្តសៀមរាប។ លុះនៅថ្ងៃទី១៣ថ្ងៃនៃការធ្វើចត្តាឡីស័ក ត្រូវនឹងថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២០ បុរសជនជាតិហុងគ្រីរូបនោះ ក៏ត្រូវបានធ្វើតេស្តជាលើកទី២ឡើងវិញ ក្នុងថ្ងៃរង់ចាំស្រាប់តែក្រុមការងារសុខាភិបាលខេត្តសៀមរាប មិនអាចទាក់ទងជាមួយបុរសជនជាតិហុងគ្រីម្នាក់នោះបានឡើយ ហើយគាត់បានរត់គេច និងមិនបានឃើញគាត់នៅកន្លែងស្នាក់នៅតែម្ដង។ យ៉ាងណាក៏ដោយ បុរស​ជនជាតិហុងគ្រីរូបនេះ ត្រូវ​គេ​រកឃើញ​ស្នាក់​នៅ​វីឡាមួយ​កន្លែងក្នុង​សង្កាត់ស្វាយដង្គុំ។

បើ​តាមព័ត៌មានដែល​ក្រសួងទទួល​បាន បុរស​ហុងគ្រីរូបនេះ បាន​ចាកចេញពីភ្នំពេញ​នៅ​ថ្ងៃទី​១៦ ខែកញ្ញា ឆ្ពោះទៅសៀមរាប ដោយបានម៉ៅតាក់ស៊ីជិះមួយតែម្នាក់ឯង និងឈប់​ចាក់ប្រេង​តែម្តងគត់នៅតាមផ្លូវ។





ពេលទៅដល់សៀមរាប គាត់សម្ងំធ្វើការក្នុងផ្ទះ ដោយគាត់ជាបណ្ឌិត​វិទ្យាសាស្ត្រសេដ្ឋកិច្ច ដោយមានតែមួយថ្ងៃគត់​ គឺ​ថ្ងៃទី​១៧ ខែកញ្ញា គាត់បានចេញទៅទិញផ្ទាំងគំនួរដោយជិះកង់​បី នៅគ្រឹះស្ថាន​ក្រុងអង្គរ រួចត្រឡប់ទៅផ្ទះវិញ។

រីឯភរិយារបស់គាត់ដោយសារមានម្ហូបអាហារជាច្រើននៅក្នុងផ្ទះ ក៏មិន​បានចេញទៅណានោះដែរ តែបាន​ចេញទៅផ្សារម្តងគត់ ហើយបានអះអាងថា មិនបានប៉ះពាល់អ្នកផ្សេងឡើយ៕

No comments:

Post a Comment

Post Top Ad

Your Ad Spot

Pages