www.khehaktomporrasmeikohthomtv.com.kh សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

Breaking

Friday, October 2, 2020

ស្ទះចរាចរណ៍ ជិត២ម៉ោងនៅកំពង់ធំ ដោយសារតែតៃកុងរថយន្តធុនធំដាក់ពាំងផ្លូវ ខឹងសមត្ថកិច្ចជញ្ជីងថ្លឹងរថយន្ត


កាលពីថ្ងៃទី២ ខែតុលា ឆ្នាំ២០២០ គេឃើញរថយន្តតូច-ធំ រាប់រយគ្រឿង បានកកស្ទះចរាចរ នៅលើផ្លូវជាតិលេខ ៦ ត្រង់ទីតាំងជញ្ជីងថ្លឹងរថយន្ត ស្ថិតនៅឃុំប្រាសាទ ស្រុកសន្ទុក ខេត្តកំពង់ធំ ក្រោយពីតៃកុងរថយន្តធន់ធំ  ពីរ បី គ្រឿង បាន​មក​ចតពាំងបិទផ្លូវ។

យោងតាមប្រភពព័ត៌មាន  ពីកន្លែងកើតហេតុនោះ បានឲ្យដឹងថា ការចតពាំងបាំងផ្លូវខាងលើនេះ ជាចេតនាបង្កកចរាចរ ដែលធ្វើឡើងដោយម្ចាស់រថយន្តទាំងនោះ ព្រោះខឹងនឹងសមត្ថកិច្ចនៅកន្លែងជញ្ជីងថ្លឹងរថយន្ត ជម្រិតទារលុយពីពួកគាត់ច្រើនហួសហេតុពេក ដែលពួកគាត់គ្មានលទ្ធភាពបង់។

ប្រជាពលរដ្ឋនាំគ្នានិយាយថា ល្មមដល់ពេល ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និយាយឲ្យមានប្រសិទ្ធភាពហើយ តួយ៉ាងដូចជាករណីខាងលើនេះ ប្រសិនបើមិនមានរឿង មិនប្រក្រតីនោះទេ តៃកុង ឬម្ចាស់រថយន្តទាំងនោះ មិនធ្វើរបៀបហ្នឹងទេ ព្រោះជាធម្មតា ប្រជាពរដ្ឋ ឬអ្នករក ស៊ី សន្សំតែសុខ តែប៉ុណ្ណោះ។

មតិប្រជាពលរដ្ឋទាំងនោះ បានបន្តថា សមត្ថកិច្ចនៅកន្លែងជញ្ជីងថ្លឹងរថយន្តនេះ មានរឿងអាស្រូវច្រើនមកហើយ ប៉ុន្តែរហូតមកដល់ពេលនេះ នៅតែដដែលៗ៕


No comments:

Post a Comment

Post Top Ad

Your Ad Spot

Pages