www.khehaktomporrasmeikohthomtv.com.kh សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

Breaking

Tuesday, October 20, 2020

លោក ​រិ​ទ្ធី គណៈកម្មការកម្មវិធី Master Chef Khmer ទទួលមរណៈភាព ---



លោក ស៊ូ សោ​ភណ្ឌ​រិ​ទ្ធី ដែល​ជា​គណៈកម្មការ​នៅ​ក្នុង​កម្មវិធី Master Chef Khmer បានទទូួលមរណៈភាពហើយ នេះបើតាមការឲ្យ​ដឹងនៅលើ Facebook របស់នាយព្រែក និងអ្នកជិតស្និទ្ធជាមួយលោកស៊ូ សោ​ភណ្ឌ​រិ​ទ្ធី បានបង្ហោះតាំងពីពេលលោកចូលសង្គ្រោះបន្ទាន់ រហូតដល់ដង្ហើមចុងក្រោយ។


នាយព្រែកបានបង្ហោះសារថា «សូមចូលរួមសោកស្ដាយចំពោះគ្រួសារសពបងរិទ្ធី គណ:កម្មការកម្មវិធី Master Chest Khmer កម្មវិធីចាក់ផ្សាយមិនទាន់ចប់ផង មិនគួរបងអាយុខ្លីចឹងសោះ RIP»។


សូមបញ្ជាក់ថា លោក ស៊ូ សោ​ភណ្ឌ​រិ​ទ្ធី គឺជា​គណៈកម្មការ​នៅ​ក្នុង​កម្មវិធី Master Chef Khmer ដ៏ល្បីឈ្មោះមួយរូប ត្រូវបានមហាជនស្គាល់ស្ទើរគ្រប់គ្នា ហើយមរណៈភាពរបស់លោកបានធ្វើឲ្យ​មហាជនមានការភ្ញាក់ផ្អើល និងសោកស្តាយយ៉ាងខ្លាំង។


ទោះជាយ៉ាងណាក្តីចំពោះមរណៈភាពរបស់លោក ស៊ូ សោ​ភណ្ឌ​រិ​ទ្ធី ត្រូវបានគេបញ្ជាក់អោយដឹងថា គាត់មានជំងឺសួតធ្ងន់ធ្ងរ ហើយបច្ចុប្បន្នសពរបស់លោកត្រូវបានតំកល់ធ្វើបុណ្យនៅបុរីសែនសុខក្រាំងធ្នង់ ស្ថិតនៅក្នុងសង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ៕




No comments:

Post a Comment

Post Top Ad

Your Ad Spot

Pages