www.khehaktomporrasmeikohthomtv.com.kh សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

Breaking

Thursday, July 28, 2022

លោក ហ៊ុន ម៉ាណែត៖ បើយុវជនជំនាន់មុនគ្មានចក្ខុវិស័យ និងការតស៊ូព្យាយាមច្បាស់លាស់ទេ ម៉ោងនេះអាចវៀតណាមដឹកនាំគ្រប់ក្រសួងស្ថាប័នអស់ហើយ

 


(ភ្នំពេញ)៖ លោកបណ្ឌិត ហ៊ុន ម៉ាណែត មន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជា និងជាបេក្ខភាពនាយករដ្ឋមន្ត្រីរបស់កម្ពុជានាពេលអនាគត បានលើកឡើងថា បើមេដឹកនាំខ្មែរនាពេលបច្ចុប្បន្ន ដែលជាយុវជនតស៊ូសម័យសង្គ្រាមគ្មានចក្ខុវិស័យច្បាស់លាស់ទេ មកដល់ម៉ោងនេះអាចនឹងវៀតណាមដឹកនាំគ្រប់ក្រសួងស្ថាប័នអស់ហើយ។

តាមរយៈវីដេអូបង្ហោះលើបណ្តាញសង្គមហ្វេសប៊ុក នាព្រឹកថ្ងៃសុក្រ ទី២៩ ខែកក្កដា ឆ្នាំ២០២២នេះ លោក ហ៊ុន ម៉ាណែត បានថ្លែងបង្ហាញការកោតសរសើរស្ញប់ស្ញែងជាខ្លាំងចំពោះការតស៊ូ ការលះបង់ ភាពអង់អាចក្លាហាន និងចក្ខុវិស័យដ៏វែងឆ្ងាយរបស់មេដឹកនាំខ្មែរ ដែលជាយុវជនក្នុងសម័យតស៊ូរំដោះជាតិចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត។

លោក ហ៊ុន ម៉ាណែត បានសង្កត់ធ្ងន់ថា ព្រោះតែមានចក្ខុវិស័យច្បាស់លាសនេះហើយ ទើបយុវជនជំនាន់មុន អាចរំដោះជាតិ ទប់ការវិលត្រឡប់របស់ខ្មែរក្រហម និងកសាងប្រទេសឱ្យរីកចម្រើនដូចពេលបច្ចុប្បន្ន។

ប្រវត្តិសាស្ត្ររបស់កម្ពុជា បានបង្ហាញថា ក្រោមកងកម្លាំងរណសិរស្សសាមគ្គីសង្គ្រោះជាតិ ក្រោមការជួយគាំទ្រពីកងទ័ពវៀតណាម បានវាយផ្តួលរបបខ្មែរក្រហម រំដោះប្រទេសមកវិញនៅថ្ងៃទី០៧ ខែមករា ឆ្នាំ១៩៧៩។ ក្រោយវាយបានប្រទេសហើយនោះ កងទ័ពខ្មែរក្រហមនៅតែបន្តតស៊ូដណ្តើមការគ្រប់គ្រងប្រទេស ដែលជាពេលវេលាដ៏លំបាកនៃរបបរដ្ឋកម្ពុជា ខណៈជំនាញការវៀតណាមជាច្រើនកំពុងកាន់ការងារនៅកម្ពុជា។

ដំណាក់កាលនោះជាពេលវេលាដ៏លំបាករបស់មេដឹកនាំខ្មែរជំនាន់នោះ ដោយដៃម្ខាងត្រូវទប់ទល់ការវិលត្រឡប់របស់ខ្មែរក្រហម ដៃម្ខាងប្រឹងប្រែងកសាងសង្គមជាតិ និងធានាការរស់រានរបស់ប្រជាពលរដ្ឋ។

លោក ហ៊ុន ម៉ាណែត ក៏បានគូសរំលេចទៀតថា បើយុវជនជំនាន់នោះគ្មានចក្ខុវិស័យច្បាស់លាស់ និងវែងឆ្ងាយទេនោះ ខ្មែរក្រហមអាចវ៉ៃយកប្រទេសវិញ ឬអាចវៀតណាម ដឹកនាំកម្ពុជា ព្រោះពេលនោះជំនាញការទាំងឡាយសុទ្ធតែជាវៀតណាម ព្រោះកម្ពុជាត្រូវបាត់បង់អស់អ្នកមានចំណេះក្នុងរបបខ្មែរក្រហម។

លោក ហ៊ុន ម៉ាណែត បានបញ្ជាក់ដូច្នេះ «មកដល់ម៉ោងនេះនៅវៀតណាមដឹកនាំគ្រប់ស្ថាប័នរួចទៅហើយ ព្រោះយើងអត់មានចក្ខុវិស័យកសាងកម្លាំងរបស់យើង គ្មានចក្ខុវិស័យដែលយើងពង្រឹងសមត្ថភាពប្រទេស ដើម្បីក្លាយទៅជាប្រទេសឯករាជ្យ»។

សម្រាប់លោក ហ៊ុន ម៉ាណែត យុវជនជំនាន់ក្នុងសម័យតស៊ូ គឺជាយុវជនដ៏គំរូសម្រាប់យុវជនជំនាន់នេះ៕

No comments:

Post a Comment

Post Top Ad

Your Ad Spot

Pages