www.khehaktomporrasmeikohthomtv.com.kh សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

Breaking

Sunday, July 31, 2022

សម្តេចតេជោ ហ៊ុន សែន អបអរសាទរ កម្ពុជាឈ្នះមេដាយមាសដំបូង នៃការប្រកួតអាស៊ានប៉ារ៉ាហ្គេម ដោយក្រុមបាល់បោះរទេះនារី



ភ្នំពេញ :ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២២ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានអបអរសាទរចំពោះកម្ពុជា ដែលបានឈ្នះមេដាយ មាស លើកដំបូង សម្រាប់ព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម លើកទី១១ ដោយក្រុមបាល់បោះរទេះជនពិការនារីកម្ពុជា ដែលទើបយកឈ្នះក្រុមថៃ ដោយលទ្ធផល ៧-៥ពិន្ទុ ក្នុងវគ្គផ្ដាច់ព្រ័ត្រមុននេះបន្ដិច លើវិញ្ញាសា ៣នាក់ ទល់ ៣នាក់ នៅទីក្រុងសូឡូ
 ប្រទេសឥណ្ឌូណេស៊ី។ នេះបើតាមផេកហ្វេសប៊ុកផ្លូវការរបស់សម្តេចតេជោ នាល្ងាចថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២២។ សម្តេចតេជោបានសរសេរថា ទម្រាំដណ្ដើមបានមេដាយមាសជូនជាតិ ក្រុមកីឡាការិនីកម្ពុជា បានឆ្លងកាត់ ៤ប្រកួត និងបានយកឈ្នះគូប្រកួតទាំង ៤ប្រកួត ពោលគឺវគ្គសន្សំពិន្ទុវិលជុំ បានយកឈ្នះក្រុមឡាវ ១១-៥ពិន្ទុ, ឈ្នះក្រុមថៃ ៩-៨ពិន្ទុ និងឈ្នះក្រុមហ្វីលីពីន ១៨-០ពិន្ទុ មុនប្រកួតវគ្គផ្ដាច់ព្រ័ត្រ កម្ពុជា បានបន្តយកឈ្នះក្រុមថៃ ៧-៥ពិន្ទុ៕ដោយ ជឹម ណារី:សម្រួលដោយ៖ដារ៉ា

No comments:

Post a Comment

Post Top Ad

Your Ad Spot

Pages