www.khehaktomporrasmeikohthomtv.com.kh សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

Breaking

Friday, August 19, 2022

ព្រឹកនេះសម្តេចពិជ័យសេនា ទៀ បាញ់ អញ្ជើញបញ្ចុះបឋមសិលាបើកការដ្ឋាន សាងសង់មហាចេតិយសម្រាប់តម្កល់អដ្ឋិធាតុ និងស្តូបរំលឹកគុណយុទ្ធរំដោះជាតិ


មហាចេតិយសម្រាប់តម្កល់អដ្ឋិធាតុ និងស្តូបរំលឹកគុណយុទ្ធជនកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជានេះ ត្រូវបានសាងសង់ឡើងនៅតំបន់ប្រវត្តិសាស្ត្រយោធាតេជោកោះថ្ម X-16 ស្ថិតនៅភូមិកោះថ្ម ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។

ការសាងសង់មហាចេតិយសម្រាប់តម្កល់អដ្ឋិធាតុ និងស្តូបរំលឹកគុណយុទ្ធជនកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា ត្រូវបានធ្វើឡើងក្រោមការចង្អុលបង្ហាញ និងណែនាំដោយផ្ទាល់ពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា។

កាលពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២២ ក្នុងឱកាសអញ្ជើញប្រារព្ធខួប៤៥ឆ្នាំនៃទិវាចងចាំដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត (២០ មិថុនា ១៩៧៧-២០ មិថុនា ២០២២) សម្តេចតេជោ ហ៊ុន សែន បានណែនាំឱ្យរៀបចំធ្វើមាតុភូមិអដ្ឋិធាតុយុទ្ធជនកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជាចំនួន ៤៩រូប ដែលបានបញ្ចុះនៅប្រទេសវៀតណាម។

សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់នាពេលនោះថា កម្ពុជាមានសុខសន្តិភាព មានលទ្ធភាព ដែលគួរដល់ពេលនាំអដ្ឋិធាតុយុទ្ធជនរំដោះជាតិគ្មានសាច់ញាតិទាំងនោះ ត្រឡប់មកកាន់ទឹកដីកំណើតវិញផងដែរ។ សម្តេចតេជោ ក៏បានណែនាំឱ្យរៀបចំកន្លែងតម្កល់អដ្ឋិធាតុយុទ្ធជនស្នេហាជាតិរបស់កម្ពុជានោះនៅតំបន់ប្រវត្តិសាស្ត្រយោធាតេជោកោះថ្ម X-16។សម្តេចតេជោ ក៏ធ្លាប់បានគូសបញ្ជាក់ប្រាប់មន្ត្រីជាន់ខ្ពស់បក្សកុម្មុយនិស្តវៀតណាម កាលពីខែកក្កដា ឆ្នាំ២០២២នេះដែរថា អដ្ឋិធាតុរបស់យុទ្ធជនកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជាទាំង ៤៩រូប នឹងនាំមកតម្កល់នៅកម្ពុជាវិញនៅឆ្នាំ២០២៣៕









No comments:

Post a Comment

Post Top Ad

Your Ad Spot

Pages