www.khehaktomporrasmeikohthomtv.com.kh សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

Breaking

Friday, August 26, 2022

សម្តេចតេជោ ហ៊ុន សែន បង្ហាញរូបថតអតីតកាលមួយសន្លឹកនៃជំនួបសម្ងាត់ជាមួយសម្តេចឪ ដែលមានតម្លៃខ្លាំងណាស់ ក្នុងដំណើរការស្វែងរកសន្តិភាពនៅកម្ពុជា



(ភ្នំពេញ)៖ នៅព្រឹកព្រលឹមថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបង្ហោះរូបថតពីអតីតកាលមួយសន្លឹកនៃជំនួបដ៏សម្ងាត់ជាមួយព្រះកុរណា ព្រះបាទ សម្តេចព្រះ នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ នៅទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៉ី នាឆ្នាំ១៩៩១។ 
 សម្តេចតេជោ ហ៊ុន សែន បានសង្កត់ធ្ងន់ថា រូបថតមួយសន្លឹកនេះមានតម្លៃខ្លាំងណាស់ សម្រាប់ដំណើរការស្វែងរកសន្តិភាពនៅកម្ពុជា ដែលជំនួបសម្ងាត់ជាមួយសម្តេចឪនោះពេលនោះ បានជំរុញនូវល្បឿននៃការដោះស្រាយនយោបាយកម្ពុជា តាមរយៈកិច្ចព្រមព្រៀងទីក្រុងប៉ារីស។ ជាមួយគ្នានេះ សម្តេចនាយករដ្ឋមន្ត្រី បានសន្យាថានឹងទម្លាយនូវការព្រមព្រៀងជាសម្ងាត់ជាមួយសម្តេចឪ នាពេលនោះ ក្នុងពេលសមស្របណាមួយ។ សម្តេចតេជោ ហ៊ុន សែន បានបង្ហោះរូបថតមួយសន្លឹក ជាមួយនឹងខ្លឹមសារទាំងស្រុងយ៉ាង

ដូច្នេះថា «រូបថតមួយសន្លឹកនេះ មានតម្លៃខ្លាំងណាស់ សម្រាប់ដំណើរការសន្តិភាពនៅកម្ពុជា។ ជំនួបសម្ងាត់រវាងសម្តេចឪជាមួយខ្ញុំនៅ ហ្សាកាតា ថ្ងៃ២ និងថ្ងៃ៤ មិថុនា ១៩៩១ ដែលបានព្រមព្រៀងគ្នាជាសម្ងាត់ បាននាំមកនៅការជំរុញល្បឿន នៃការស្វែងដំណោះស្រាយនយោបាយ នៅកម្ពុជាតាមរយៈកិច្ចព្រមព្រៀងប៉ារីស។ ខ្ញុំនឹងជំរាបជូនអំពីការព្រមព្រៀងជាសម្ងាត់នោះ នៅពេលវេលាសមស្រប»៕

No comments:

Post a Comment

Post Top Ad

Your Ad Spot

Pages