www.khehaktomporrasmeikohthomtv.com.kh សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

Breaking

Thursday, September 8, 2022

រដ្ឋបាលខេត្តព្រះវិហារ បើកកិច្ចប្រជុំគណៈកម្មាធិការគ្រប់គ្រងដីរដ្ឋ ខេត្តព្រះវិហារ

  


ព្រះវិហារ៖ នៅព្រឹកថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២២ រដ្ឋបាលខេត្តព្រះវិហារ បានរៀបចំបើកកិច្ច ប្រជុំគណៈកម្មាធិការគ្រប់គ្រងដីរដ្ឋខេត្តព្រះវិហារ នៅសាលប្រជុំសាលាខេត្ត ក្រោមអធិបតីភាព ឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ និងមានការ អញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ ជាអភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្ទីរ-អង្គភាពពាក់ព័ន្ធ អភិបាលក្រុង-ស្រុក ព្រមទាំងថ្នាក់ដឹកនាំរដ្ឋបាលសាលាខេត្តជាច្រើនរូបទៀត ។ ឯកឧត្តម គីម រិទ្ធី បានស្នើដល់ ឯកឧត្តម លោកជំទាវ ព្រមទាំងលោក លោកស្រី ជាសមាជិកគណៈកម្មាធិការគ្រប់គ្រងដីរដ្ឋទាំងអស់ ត្រូវចូលរួមពិភាក្សានិងចូលរួមជាគំនិត

យោបល់ល្អៗ ទៅលើការគ្រប់គ្រងដីរដ្ឋ ការងារដីសម្បទានសេដ្ឋកិច្ច ការងារដីសម្បទានសង្គមកិច្ច និងការចុះបញ្ជីដីធ្លីជាដើម ដើម្បីឱ្យ ការងារគ្រប់គ្រងដីរដ្ឋក្នុងខេត្ត ទទួលបានលទ្ធផលកាន់តែល្អប្រសើរ ។ កិច្ចប្រជុំបានស្ដាប់នូវបទបង្ហាញ របស់មន្ទីររៀបចំដែន ដីនគរូបនីយកម្ម សំណង់ និងសុរិយោដី ដែលទាក់ទងទៅនឹងបញ្ហាដីធ្លីក្នុងខេត្ត ព្រមទាំងបានស្ដាប់នូវ របាយការណ៍របស់ លោក អ៊ុង វុទ្ធី អភិបាលរងខេត្ត ស្ដីពីការដោះស្រាយទំនាស់ដីធ្លីក្នុង ភូមិសាស្ត្រខេត្តព្រះវិហារនាពេលកន្លងមក ។ 

កិច្ចប្រជុំក៏បានពិភាក្សាលើបញ្ហាមួយចំនួនទៀត ដូចជាការស្នើសុំដីសម្រាប់ការសាងសង់អគារ ក៏ដូចជា សុំចុះបញ្ជីដីធ្លីរបស់មន្ទីរមួយចំនួន បញ្ហាទំនាស់ដីធ្លីរវាងមន្ទីរស្ថាប័នរដ្ឋ និង ស្ថាប័នរដ្ឋដូចគ្នា នឹងរវាងស្ថាប័នរដ្ឋ និងឯកជន ព្រមទាំងបញ្ហាសំណើសុំកំណត់អត្តសញ្ញាណ ដីដែលជាជនជាតិដើមភាគតិចកួយ ស្នើសុំជួយសម្រប សម្រួល កាត់ដីដែលពាក់ព័ន្ធ ជាមួយ ក្រុមហ៊ុនហ្គ្រីន  ឈ័យ ខេមបូឌា ខូអិលធីឌី  ដែលបានចូលក្នុងព្រំដីសហគមន៍ជនជាតិដើមភាគតិចកួយ ដើម្បីចុះបញ្ជីដីសហគមន៍ជាកម្មសិទ្ធិសមូហភាព ព្រមទាំងបញ្ហាផ្សេងៗជាច្រើន ទៀតដែលទាក់ទងទៅនឹងដីធ្លី ៕: មន្ទីរព័ត៌មានខេត្តព្រះវិហារ


No comments:

Post a Comment

Post Top Ad

Your Ad Spot

Pages