www.khehaktomporrasmeikohthomtv.com.kh សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

Breaking

Wednesday, September 7, 2022

ប្រកាសចូលកាន់មុខតំណែងថ្មី អភិបាលរដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង (City Bus) រាជធានីភ្នំពេញ



ភ្នំពេញ: ថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២២ រសៀលថ្ងៃ១២កើត ខែភទ្របទ ឆ្នាំខាល ចត្វាស័កព.ស. ២៥៦៦ ត្រូវនឹងថ្ងៃពុធ ទី០៧ ខែកញ្ញា ឆ្នាំ២០២២ លោក កើត ឆែ អភិបាលរងរាជធានីភ្នំពេញ តំណាងឱ្យឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានអញ្ជើញក្នុងពិធីប្រកាសចូលកាន់មុខតំណែង អភិបាលរដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង (City Bus) រាជធានីភ្នំពេញ នៅទីស្នាក់ការរដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង។

សូមបញ្ជាក់ថា លោក កែវ ចាន់ណារិទ្ធ អតីតប្រធានទីលានចាក់សំរាមដង្កោ និង អភិបាលរងរដ្ឋាករសំណល់រឹង និង សំរាម ត្រូវបានតែងតាំងជាអភិបាលរដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង (City Bus) រាជធានីភ្នំពេញថ្មី ជំនួសលោក អ៊ាង សុខឃីម ដែលត្រូវបានតែង តាំងជាអភិបាលរងខណ្ឌ។

នៅក្នុងកម្មវិធីប្រកាសនេះ លោក កើត ឆែ អភិបាលរងរាជធានីភ្នពេញ បានផ្តាំផ្ញើទៅកាន់លោកអភិបាលរដ្ឋាករថ្មី ឱ្យបន្តនិរន្តរភាពការផ្តល់សេវាដឹកជញ្ជូនសាធារណៈរថយន្តក្រុង (City Bus), ការផ្តល់សេវាដឹកជញ្ជូនតាមកាណូតសាធារណៈ (Taxi Boat) និងថែរក្សាសមិទ្ធផលនានារបស់រដ្ឋាករ ដែលចាប់តាំងពីឆ្នាំ២០១៥មក បានផ្តល់សេវាដឹកជញ្ជូនសាធារណៈជូនបងប្អូនប្រជាពលរដ្ឋ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ប្រសិទ្ធភាព និងគុណភាព។

លោកអភិបាលរងរាជធានីភ្នំពេញ ក៏បានជម្រាបជូនអង្គពិធីទាំងមូលឱ្យបានជ្រាបថា ការរីកចម្រើននៃវិស័យដឹកជញ្ជូនសាធារណៈជាបន្តបន្ទាប់ ក្នុងរាជធានីភ្នំពេញ អាចធ្វើទៅបានគឺដោយសារការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានផ្តល់នូវសន្តិភាព ដល់បងប្អូនប្រជាពលរដ្ឋកម្ពុជាគ្រប់រូប អាចទទួលបាននូវការអភិវឌ្ឍលើគ្រប់វិស័យ និយាយជារួម និងនិយាយដោយឡែក គឺការទទួលបានសេវាដឹកជញ្ជូនសាធារណៈ ប្រកបដោយប្រសិទ្ធភាពទំនើប និងគុណភាព។ ដូចនេះ ដើម្បីបន្តទទួលបានការអភិវឌ្ឍសេវាដឹកជញ្ជូនសាធារណៈ និងសមិទ្ធផលថ្មីៗទៀតនោះ យើងត្រូវការពារសន្តិភាពនេះទោះក្នុងតម្លៃណាក៏ដោយ ព្រោះសន្តិភាពជារបស់មានតម្លៃ ដែលមិនអាចកាត់ថ្លៃបាន៕ដោយសួស សំរិត សម្រួលផ្សាយដោយ៖ dara

No comments:

Post a Comment

Post Top Ad

Your Ad Spot

Pages