www.khehaktomporrasmeikohthomtv.com.kh សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

Breaking

Sunday, March 23, 2025

ឯកឧត្តម ឃុត ចាន់ដារ៉ា សមាជិកគណៈកម្មាធិការកណ្តាល និងជាអគ្គលេខាធិការរងគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ហ៊ុន ម៉ានី សមាជិកគណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាល និងជាអគ្គលេខាធិការគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា បានអញ្ជើញជាអធិបតីប្រកាសបើកវគ្គបណ្ដុះបណ្ដាល «គ្រូបង្គោលលើការងារមហាជនរាជធានី-ខេត្ត» វគ្គទី២


 ពិធីនេះបានប្រព្រឹត្តទៅនាព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៥ នៅវិមាន៧មករា  ទីស្នាក់ការកណ្តាលគណបក្ស ដោយមានវត្តមានចូលរួមពីសំណាក់លោក លោកស្រី ជាសិក្ខាកាមចំនួន៤៤នាក់។


បន្ទាប់ពីបានស្តាប់នូវរបាយការណ៍រៀបចំវគ្គដោយឯកឧត្តម ណេប សាមុត ប្រធានលេខាធិការដ្ឋានក្រុមការងាររៀបចំវគ្គបណ្តុះបណ្តាលគ្រូបង្គោលការងារមហាជន, ឯកឧត្តម ឃុត ចាន់ដារ៉ា បានធ្វើការថ្លែងអំណរគុណដល់សិក្ខាកាមទាំងអស់ ដែលបានទទួលការអញ្ជើញមកចូលរួមវគ្គបណ្តុះបណ្តាលនេះ។ ព្រមជាមួយគ្នានេះ ឯកឧត្តមក៏បាននាំយកការផ្តាំផ្ញើការសាកសួរសុខទុក្ខ និងសេចក្ដីនឹករលឹកពីសំណាក់សម្ដេចសង្គហបណ្ឌិតម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជា និងប្រធានគណៈចលនានៃគណៈកម្មាធិការកណ្ដាល នៃគណបក្សប្រជាជនកម្ពុជា។ ឯកឧត្តមបានបញ្ជាក់ថា វគ្គបណ្តុះបណ្តាលគ្រូបង្គោលលើការងារមហាជននេះគឺជា ជំហានមួយដើម្បីលើកកម្ពស់ គាំទ្រការងារមហាជននៅថ្នាក់ក្រោមជាតិឲ្យកាន់តែមានប្រសិទ្ធិភាព តាមរយៈការពង្រឹងបន្ថែមសមត្ថភាពមន្រ្តីគណបក្ស ដែលឆ្លើយតបទៅកាន់សំណូមពររបស់គណៈចលនាមហាជនរាជធានី-ខេត្តផងដែរ ជាពិសេសគឺអនុវត្តតាមអនុសាសន៍សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា នៅក្នុងសន្និបាតគណៈមហាជនកាលពី ថ្ងៃទី១៧-១៨ ខែធ្នូ ឆ្នាំ២០២៤កន្លងទៅ។

ឯកឧត្តម ក៏បានបន្ថែមផងដែរថា ដើម្បីអនុវត្តការងារបណ្តុះបណ្តាលនេះ ឱ្យទទួលបានផ្លែផ្កាប្រសើរ គណៈចលនាមហាជននៃគណៈកម្មាធិការកណ្តាល ក៏គ្រោងនឹងរៀបចំវគ្គបំពាក់បំប៉នជាបន្តបន្ទាប់ថែមទៀត ជូនគ្រូបង្គោលគណៈចលនាមហាជន ក្រោមប្រធានបទផ្សេងៗ ទៅតាមបរិបទ និងសភាពការណ៍នយោបាយថ្មីៗជាក់ស្តែងនាពេលខាងមុខ ក្នុងនោះ សិក្ខាកាមដែលមានវត្តមាននៅនេះ ក៏នឹងមានតួនាទីសំខាន់ ជាគ្រូបង្គោលសម្រាប់ការបណ្តុះបណ្តាលបន្តទៅមន្រ្តីគណបក្សថ្នាក់ក្រុង-ស្រុក-ខណ្ឌ និងឃុំ-សង្កាត់ ជាបន្តបន្ទាប់ផងដែរ។

សូមបញ្ជាក់ថា នេះជាវគ្គទី២ នៃវគ្គបណ្តុះបណ្តាលគ្រូបង្គោលលើការងារមហាជន ដែលមានសិក្ខាកាមអញ្ជើញមកពីខេត្តតាមតំបន់ឦសាន្ត រួមមាន៖ ៖ មណ្ឌលគិរី រតនគិរី កំពង់ចាម ត្បូងឃ្មុំ ក្រចេះ និងស្ទឹងត្រែង សរុបប្រមាណជា ៤៤ រូប៕​ #កអក #cpp







No comments:

Post a Comment

Post Top Ad

Your Ad Spot

Pages