www.khehaktomporrasmeikohthomtv.com.kh សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

Breaking

Thursday, March 27, 2025

រដ្ឋបាលខណ្ឌដូនពេញ បើកកិច្ចប្រជុំសាមញ្ញលើក១០ របស់ក្រុមប្រឹក្សាខណ្ឌដូនពេញ អាណត្តិទី៤

ភ្នំពេញ៖ រដ្ឋបាលខណ្ឌដូនពេញ បើកកិច្ចប្រជុំសាមញ្ញលើកទី១០ របស់ក្រុមប្រឹក្សាខណ្ឌដូនពេញ អាណត្តិ​ទី៤ ដើម្បីត្រួតពិនិត្យ លទ្ធផលការងារ និងជំរុញ​ដល់​មន្រ្តី​ពាក់ព័ន្ធ​បន្ត​មប្រើការងារ​បន្ត​ទៀត​​ឲ្យ​ល្អ​ប្រ​សើរ មានការអភិវឌ្ឍនៅក្នុងមូលដ្ឋាន។

កិច្ចប្រជុំសាមញ្ញលើកទី១០ របស់ក្រុមប្រឹក្សាខណ្ឌដូនពេញ អាណត្តិទី៤ នេះធ្វើ​ឡើង​នៅ​ព្រឹក​ថ្ងៃ​សុក្រ ទី២៨ ខែមីនា ឆ្នាំ២០២៥ ក្រោមអធិបតីភាព លោក ហែម អាន ប្រធាន​ក្រុម​ប្រឹក្សា​ខណ្ឌ​ដូនពេញ និងលោក ជា ខេមា អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ និងមានការចូលរួម ពី លោក-លោកស្រី សមាជិកក្រុមប្រឹក្សាខណ្ឌ, គណៈអភិបាលខណ្ឌ, លោក​ប្រធាន​ការិយាល័យ​ទាំង​១១, លោក-លោកស្រី ចៅសង្កាត់ទាំង១១, លោក-លោកស្រីប្រធានទីរួមផ្សារទាំង៣, និងលោក​តំណាងក្រុមហ៊ុនមីហ្សុដាប្រចាំខណ្ឌ។

លោក លោក ហែម អាន ប្រធានក្រុមប្រឹក្សាខណ្ឌដូនពេញ បានលើកឡើងផងដែរថា ក្នុងកិច្ច​ប្រជុំ​នេះ​មាន​របៀបវារៈ ពិនិត្យ និងអនុម័តលើច្បាប់ និងសេចក្តីព្រាងកំណត់ហេតុ , ពិនិត្យ និង​អនុម័ត​សេចក្តី​ព្រាង តារាងបែងចែកប្រាក់រង្វាន់លើកទឹកចិត្ត ប្រចាំខែមិនាឆ្នាំ២០២៥ ដែលទទួល​បាន​មក​ពី​ការផ្តល់សេវារដ្ឋបាលសម្រាប់ ឧបត្ថម្ភជូនមន្ត្រីបុគ្គលិកនៃរដ្ឋបាលខណ្ឌដូនពេញ។ ក្នុង​នោះ​ដែរ​លោក ប្រធានក្រុមប្រឹក្សាខណ្ឌដូនពេញ បានកោត​សរសើរ​ដល់​រដ្ឋបាល​ខណ្ឌ​ដែល​បម្រើ​ការងារ​ដល់​ប្រជាពលរដ្ឋ និងការចូលរួមការងារសង្គមផ្សេងៗ បានល្អ ជាពិសេសរៀប​ចំ​បុណ្យ​ប្រពៃណី​ជាតិ​ចូល​ឆ្នាំខ្មែរខាងមុខផងដែរ។

លោក ជា ខេមា អភិបាលខណ្ឌដូនពេញបានលើកឡើងផងដែរថា ដោយ​ក្នុង​មូលដ្ឋាន​ខណ្ឌ​ដូន​ពេញ​មាន​ផ្លូវថ្មើរជើងថ្មី (Walk street)ផងនោះ ដូច្នេះចូលឆ្នាំខ្មែរបនរពៃណីជាតិ រដ្ឋបាល​រាជ​ធានី​ភ្នំពេញ​នឹងរៀបចំសង្រា្កន្តវត្តភ្នំព្រមទាំងភ្ជាប់ជាមួយផ្លូវថ្មើរជើងថ្មី (Walk-Street) រយៈ​ពេល​៥​ថ្ងៃ​ ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ជូនបង​ប្អូន​ចូល​រួម​លេង​កម្សាន្ត​ទាំង​អស់​គ្នា​។

បន្ថែមទៀតនោះលោកអភិបាលខណ្ឌសូមអរគុណដល់សង្កាត់ទាំង១១ សហការគ្នាបានល្អ ក្នុង​ការ​ការ​ពារសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ និងរក្សាបរិស្ថានអនាម័យបានល្អ ក្នុងមូលដ្ឋាន​ខណ្ឌ​ដូន​ពេញ​ប្រមូលផ្ដុំដោយទីរមណីយដ្ឋានទេសចរណ៍ ហើយនាពេលដ៏ខ្លីខាង​មុខ​នេះ​មូល​ដ្ឋាន​ខណ្ឌ​ដូន​ពេញ មានការរៀបចំសង្ក្រាន្តវត្តភ្នំបន្ថែម។ សូមបញ្ជាក់ថា ផ្លូវថ្មើរជើងថ្មី (Walk street) ផ្លូវ​នេះ​នឹង​ក្លាយជា តីរវិថីទេសចរណ៍សំខាន់មួយក្នុងរាជធានីភ្នំពេញ សម្រាប់ទទួលភ្ញៀវជាតិ និង​អន្តរជាតិ រហូតដល់ពេលមានបងប្អូនប្រជាពលរដ្ឋ មកលេងកម្សាន្តច្រើនទៅៗ ដូចការរំពឹងទុក។

ក្នុងនោះដែរ លោក ជា ខេមា អភិបាលខណ្ឌដូនពេញ បានបន្តលើកឡើងទៀតថា ក្រៅ​កិច្ច​ការ​ការ​ពារ​រក្សា​រសន្តិសុខ លោកបានរំលឹកនឹងដាសតឿនដល់មន្រ្តី ដោយបម្រើសេវា​សាធារណៈ​ជូន​ពលរដ្ឋ ឲ្យបានលឿនរហ៍សនិងតម្លាភាព និងថ្លែងអំណរអរគុណ ដល់ប្រធានក្រុមប្រឹក្សារ និង​សមាជិក រួមទាំងមន្រ្តីជំនាញទាំងអស់ក្នុងរដ្ឋបាលខណ្ឌ ដែលបានបម្រើការងារ និងជាប្រយោជន៍ ដល់​សង្គម និងប្រជាពលរដ្ឋ៕ អត្ថបទ៖ កុម្ភៈ 


No comments:

Post a Comment

Post Top Ad

Your Ad Spot

Pages