www.khehaktomporrasmeikohthomtv.com.kh សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

Breaking

Friday, April 11, 2025

ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បណ្តុះបណ្តាលគ្រូបង្គោលសន្តិសុខសាយប័រ

(សៀមរាប)៖ នៅថ្ងៃទី៩ ដល់ថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៥ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ (ក.ប.ទ.) សហការជាមួយស្ថានទូតអូស្រ្តាលីប្រចាំនៅកម្ពុជា និង Partnership for Infrastructure (P4I) រៀបចំកម្មវិធីបណ្តុះបណ្តាលគ្រូបង្គោលសន្តិសុខសាយប័រ ជូនដល់ថ្នាក់ដឹកនាំ ព្រមទាំងមន្ត្រីរាជការក្រោមឱវាទ ក.ប.ទ. សរុបប្រមាណ ៣៤នាក់ នៅសណ្ឋាគារ បុរីអង្គររីសត អេនស្ប៉ា ខេត្តសៀមរាប។

កម្មវិធីបណ្តុះបណ្តាលនេះ មានការអញ្ជើញចូលរួមពីគ្រូឧទ្ទេសដែលជាអ្នកជំនាញសន្តិសុខសាយប័រពីប្រទេសអូស្រ្តាលី ក្នុងគោលបំណងពង្រឹងសមត្ថភាពមន្ត្រីនៃ ក.ប.ទ. ដើម្បីក្លាយជាគ្រូបង្គោល សំដៅផ្តល់ការបណ្តុះបណ្តាលបន្តដល់មន្ត្រី ក.ប.ទ. និងមន្ត្រីនៃក្រសួង ស្ថាប័នផ្សេងទៀត ព្រមទាំងដៃគូពាក់ព័ន្ធ អំពីសេចក្តីព្រាងច្បាប់ស្តីពីសន្តិសុខសាយប័រ គោលការណ៍ណែនាំរួមស្តីពីសន្តិសុខសាយប័រ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងសន្តិសុខសាយប័រ ដែលកំពុងរៀបចំដោយ ក.ប.ទ.៕


No comments:

Post a Comment

Post Top Ad

Your Ad Spot

Pages