www.khehaktomporrasmeikohthomtv.com.kh សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

Breaking

Monday, September 1, 2025

ទាហានខ្មែរ១៨នាក់ដែលថៃចាប់ទៅមិនទាន់បានដោះលែង ខណៈមកដល់ថ្ងៃនេះ គឺមានរយៈពេល៣៥ថ្ងៃ ហើយ

កម្ពុជា និងសហគមន៍អន្តរជាតិ នៅតែបន្តអំពាវនាវយ៉ាងទទូចឲ្យថៃប្រគល់ទាហានកម្ពុជា១៨នាក់ ដែលថៃចាប់ទៅនោះមកកម្ពុជាវិញឲ្យបានឆាប់ ដើម្បីជួបជុំក្រុមគ្រួសារពួករបស់ពួកគេ ដែលកំពុងទទឹងរងចាំគ្រប់វិនាទី ខណៈមកដល់ថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៥នេះគឺមានរយៈពេល៣៥ថ្ងៃហើយ បន្ទាប់ពីថៃចាប់ពួកគេទៅដោយខុសច្បាប់នោះ។

ក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃ ស្តីពីការអនុវត្តបទឈប់បាញ់ នាព្រឹកថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៥នេះ លោកជំទាវ ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានថ្លែងថា កម្ពុជា ក៏ដូចជាសហគមន៍អន្តរជាតិនៅតែទទួចឲ្យភាគីថៃគោរពនូវកិច្ចព្រមព្រៀងរបស់ខ្លួនដោយធ្វើការដោះលែងទាហានកម្ពុជាដែលខ្លួនចាប់ទៅនោះមកកម្ពុជាវិញឲ្យបានឆាប់ស្របទៅតាមច្បាប់មនុស្សធម៌អន្តរជាតិ ហើយក៏បានស្នើឲ្យថៃ គប្បីបន្តអនុវត្តនូវកិច្ចព្រមព្រៀងកាលពីថ្ងៃទី២៨ ខែកក្កដា និងគោរពស្មារតីឯកភាពទាំង១៣ចំណុច កាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ កន្លងទៅនៅប្រទេសម៉ាឡេស៊ី ដែលមានអាមេរិក ចិន និងម៉ាឡេស៊ីជាសាក្សី រួមទាំងកិច្ចប្រជុំវិសាមញ្ញនៃគណៈកម្មការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា និងថៃ RBC ផងដែរ។

លោកជំទាវ ម៉ាលី សុជាតា ក៏បានបញ្ជាក់ជាថ្មីម្តងទៀតផងដែរថា ក្រសួងការពារជាតិ និងកងយោធពលខេមរភូមិន្ទមិនបានព្រងើយកន្តើយ ឬទុកសមាជិករបស់ខ្លួនណាមួយចោលនោះទេទោះក្នុងកាលៈទេសៈណាក៏ដោយ ខណៈរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាសហគមន៍អន្តរជាតិ បានកំពុងធ្វើការយ៉ាងយកចិត្តទុកដាក់បំផុត ដើម្បីធ្វើយ៉ាងណាជំរុញឲ្យភាគីថៃដោះលែងពួកគេមកកម្ពុជាវិញឲ្យបានឆាប់ៗ៕ អត្ថបទបាន ចក់





No comments:

Post a Comment

Post Top Ad

Your Ad Spot

Pages