www.khehaktomporrasmeikohthomtv.com.kh សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

Breaking

Friday, September 12, 2025

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អញ្ជើញជាអធិបតីក្នុងពិធីបើកពិព័រណ៍ជំនាញសិក្សា និងការងារឆ្នាំ២០២៥


សមាគមអតីតនិស្សិតអាហារូបករណ៍ហ៊ុ្វលប្រាយ និងអាហារូបករណ៍សហរដ្ឋអាម៉េរិក( FUSAAC ) សហការជាមួយស្ថានទូតប្រចាំប្រទេសកម្ពុជា ក្រសួងការងារបណ្តុះបណ្តាល និងវិជ្ជាជីវៈ និង​ស្ថាប័នពាក់​ព័ន្ធ​មួយចំនួនទៀត នៅព្រឹកថ្ងៃទី១៣ខែកញ្ញានេះ បានរៀបចំពិធី​បើក​ពិព័រណ៍​ជំនាញ​សិក្សា ​និងការងារឆ្នាំ២០២៥ ក្រោមអធិបតីភាពលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត។ ពិធី​នេះរៀបចំនៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា រាជធានីភ្នំពេញ ដែល​មាន​ការ​អញ្ជើញ​ចូល​រួម​ពី​លោក​ស្រី ខាតថារិន ឌិប (Katharine Diop) អនុប្រធានស្តីទីស្ថានទូតសហរដ្ឋអាម៉េរិក ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឯកឧត្តម កែវ រតនៈ រដ្ឋមន្រ្តី​ក្រសួងរ៉ែ និងថាមពល ថ្នាក់ដឹកនាំស្ថាប័នរដ្ឋ និងឯកជន ព្រមទាំងយុវជន សរុបជាង​២​ពាន់​នាក់​។

នៅអង្គពិធីលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានថ្លែងថា ពិព័រណ៍ជំនាញ​សិក្សា និ​ង​ការ​ងារ​នៅ​ពេល​នេះ មានសារៈសំខាន់ណាស់​សម្រាប់​ឱ្យ​យុវជន​កម្ពុជាទទួល​បាន​បទ​ពិសោធន៍​ពី​ការ​សិក្សា​នៅ​ក្នុងប្រទេស និងបរទេស និងអាចស្វែងរកការងារបាននៅទីនេះ។ លើសពីនេះ លោក​ជំទាវ​បណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានអំពាវនាវដល់យុវជន នៅពេលមាន ចំណេះ ជំនាញ​ហើយ ត្រូវមានសីលធម៌ និងត្រូវចេះស្រលាញ់ប្រទេសជាតិ។ សម្រាប់យុវជនវិញ បាន​លើក​ឡើង​ដែរថា ពេលបានចូលរួមក្នុងពិព័រណ៍នៅថ្ងៃនេះមានអារម្មណ៍រីករាយ និង​ទទួល​ព័ត៌​មាន​ផ្សេង​ៗ​ពី​ការសិក្សា និងឱកាសការងារ។ យុវជនទាំងនោះបានប្តេជ្ញាថា នឹងខិតខំ​ប្រឹង​ប្រែង​រៀន​សូត្រ និងធ្វើជាយុវជនល្អនៅក្នុងសង្គម។

គួរបញ្ជាក់ដែរថា ពិព័រណ៍ជំនាញសិក្សា និងការងារឆ្នាំ២០២៥ រៀបចំឡើង ក្រោមប្រធានបទ «​ឆ្ពោះទៅ​កាន់ឧស្សាហកម្ម ៥.០»។ ពិព័រណ៍នេះ បានទទួលការគាំទ្រយ៉ាងមុតមាំពី សំណាក់​ស្ថាន​ទូត​សហរដ្ឋអាមេរិកនៅកម្ពុជា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ព្រមទាំង​ក្រសួង​ប្រៃសណីយ៍ និងទូរគមនាគមន៍ ក្នុងការដើរតួរជាវេទិកាដ៏សំខាន់មួយ ដែលសិស្សា​នុសិ​ស្សម​ក​ពី​បណ្តា​វិទ្យាល័យ និងនិស្សិតសាកលវិទ្យាល័យទាំងអស់ អាចភ្ជាប់ទំនាក់ទំនងជាមួយស្ថាប័នសិក្សា អ្នក​ដឹកនាំក្នុងវិស័យឧស្សាហកម្ម អភិវឌ្ឍន៍ ដើម្បីជា​ផែនទី​សម្រាប់​ចង្អុលបង្ហាញ​ផ្លូវ​ទៅ​កាន់​អនាគត​ដ៏​រុងរឿង។ នៅក្នុងពិព័រណ៍មានស្តង់ប្រមាណ៤០ របស់គ្រឹះស្ថានសិក្សា គ្រឹះស្ថាន​បណ្តុះ​បណ្តាលបច្ចេកទេស និងក្រុមហ៊ុនឯកជន។

No comments:

Post a Comment

Post Top Ad

Your Ad Spot

Pages