Monday, September 15, 2025

លោកអែមសុវណ្ណារិទ្ធ អធិការដ្ឋាន​នគរបាល​ក្រុង​បាវិត កំពុងត្រូវប៉ាន់ល្បែងស៊ីសងហ្គេមបាញ់ត្រីនិងភ្នាល់បាល ឯណាទៅភូមិឃុំមានសុវត្ថិភាព ?

 

 (ខេត្តស្វាយរៀង)ដូចមហាជនដឹងច្បាស់មកហើយ នៅថ្ងៃទី១៤ កុម្ភៈ ឆ្នាំ២០២៤ កន្លងទៅ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានដាក់បទបញ្ជារដ៏មុឺងម៉ាត់ឲ្យអភិបាលរាជធានីខេត្តទូទាំងធ្វើយ៉ាងណាត្រូវទប់ស្កាត់និងបង្ក្រាបរាល់បទល្មើសល្បែងសុីសងខុសច្បាប់គ្រប់ប្រភេទដែលកើតមានក្នុងដែនសមត្ថកិច្ចរបស់ខ្លួនគ្រប់គ្រងឲ្យខានតែបានជាកំហិត។

ប៉ុន្តែនៅពេលថ្មីៗនេះគេសង្កេតឃើញថា  នៅ ក្រុងបាវិតមានការបើកលេងល្បែងសុីសងភ្នាល់បាលនិងហ្គេមបាញ់ត្រីរបស់ជនជាតិចិននិងវៀតណាម រីកដូចផ្សិត លេងយ៉ាងពេញបន្ទុក ដោយពុំមានការទប់ស្កាត់ពីសំណាក់អាជ្ញាធរ មានសមត្ថកិច្ចដែលនៅក្នុងមូលដ្ឋាននោះឡើយ ដែលទង្វើរទាំងនេះហាក់បីដូចជាផ្គើនទៅនិង ប្រសាសន៍ដ៏ថ្លៃថ្លារបស់ថ្នាក់ដឹកនាំទៅវិញ។

តាមប្រភពបានអោយដឹងថា ល្បែងសុីសង ភ្នាល់បាលនិងហ្គេមបាញ់ត្រីស្ថិនៅក្រុងបាវិត ខេត្តស្វាយរៀងបានប្រមូលគៀងគរក្រុមអ្នកញៀនល្បែងឲ្យចូលលេងភ្លូកទឹក ភ្លូកដី ហ៊ោរកញ្ជ្រៀវ ចាក់ភ្នាល់លុយរាប់មុឺនរៀល ប៉ុន្តែអាជ្ញាធរ មានសមត្ថកិច្ចក្នុងមូលដ្ឋានហាក់មិនហ៊ានបង្ក្រាបឡើយ។

ប្រភពប្រជាពលរដ្ឋដាក់ការសង្ស័យថាប្រហែលជាមានការឃុបឃិតគ្នារបស់មន្ត្រីខិលខូចមួយចំនួនទើបល្បែងស៊ីសងទាំងនេះបើកបានយ៉ាងរលូន ធ្វើឲ្យប៉ះពាល់ដល់ការអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាពទាំង 7 ចំណុចរបស់រាជរដ្ឋាភិបាលបានដាក់ជូនមន្ត្រីថ្នាក់មូលដ្ឋានយ៉ាងខ្លាំង។

យើងដឹងហើយថាល្បែងស៊ីសងខុសច្បាប់ទាំងនេះ ជាដើមចម នៃអំពើហិង្សាក្នុងគ្រួសារ  អំពើចោរកម្ម និងបទល្មើស ផ្សេងៗ ដូចជា លួច ឆក់ ប្លន់ជាដើម ពាក់ព័ន្ធនឹងបទល្មើសល្បែងស៊ីសងក្នុងភូមិសាស្ត្រខាងលើលេងយ៉ាងកក្រើកភ្លូកទឹកលូកដី បែរជាមន្ត្រីអាជ្ញាធរពាក់ព័ន្ធមិនបង្ក្រាប ជាពិសេស លោកវរសេនីយ៍ឯកអែមសុវណ្ណារិទ្ធ អធិការនគបាលក្រុងបាវិត ចាត់ទុកអនុសាសន៍របស់ប្រមុខរាជរដ្ឋាភិបាលសាបដូចទឹកទន្លេហើយមើលទៅ ទើបមិនបង្ក្រាបបណ្ដែតបណ្ដោយឲ្យមានបទល្មើសក្នុងភូមិសាស្រ្តរបស់ខ្លួនគ្រប់គ្រងទៅវិញ។




0 Reviews:

Post a Comment