www.khehaktomporrasmeikohthomtv.com.kh សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

Breaking

Monday, September 29, 2025

ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ដឹកនាំគណៈប្រតិភូចូលរួមសន្និសីទលើកទី២០ ស្ដីពី «World Telecommunication/ICT Symposium Indicators» នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស

(ស្វីស)៖ លោក ជុន វ៉ាត រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានដឹកនាំគណៈប្រតិភូចូលរួមសន្និសីទលើកទី២០ ស្ដីពី «World Telecommunication/ICT Symposium Indicators ឬ WTIS25» កិច្ចប្រជុំក្រុមអ្នកជំនាញលើកទី១៦ ស្ដីពី «Telecommunication/ICT Indicators (EGTI)» និងកិច្ចប្រជុំក្រុមអ្នកជំនាញលើកទី១៣ ស្ដីពី «ICT Household Indicators (EGH)» ចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៥ នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស។

សន្និសីទ WTIS-25 ត្រូវបានរៀបចំឡើងក្នុងគោលបំណងផ្តល់ជាវេទិកាសម្រាប់ចែករំលែកចំណេះដឹង និងបទពិសោធន៍ដែលផ្តោតសំខាន់ក្នុងការងារស្ថិតិ និងសូចនាករនៃវិស័យទូរគមនាគមន៍/ICT។ ស្ថិតក្រោមមូលបទពិភាក្សាស្តីពី «អតីតកាល បច្ចុប្បន្ន និងអនាគតនៃស្ថិតិការអភិវឌ្ឍន៍ឌីជីថល (The past, present and future of digital development statistics)» សន្និសីទនេះបានឆ្លុះបញ្ចាំងពីវឌ្ឍនភាពជិតបីទសវត្សរ៍ ចាប់តាំងពីសន្និសីទដំបូងនៅឆ្នាំ១៩៩៦ និងបានបង្ហាញពីអាទិភាពសំខាន់ៗនាពេលបច្ចុប្បន្ន ព្រមទាំងតម្រូវការទិន្នន័យថ្មីៗ ដើម្បីគាំទ្រដល់ការអភិវឌ្ឍក្នុងវិស័យឌីជីថលជាពិសេសក្នុងផ្នែកទិន្នន័យ និងការរៀបចំគោលនយោបាយនានា។

ដោយឡែក កិច្ចប្រជុំក្រុមអ្នកជំនាញលើកទី១៦ ស្ដីពី «Telecommunication/ICT Indicators (EGTI)» និងកិច្ចប្រជុំក្រុមអ្នកជំនាញលើកទី១៣ស្ដីពី «ICT Household Indicators (EGH)» ត្រូវបានរៀបចំឡើងដើម្បីពិនិត្យលើវឌ្ឍនភាពការងាររបស់អនុក្រុមការងារ និងបញ្ចប់ប្រធានបទដែលអនុក្រុមការងាបាន និងកំពុងសិក្សា។ សកម្មភាពការងារឆ្នាំ២០២៥ រួមមាន៖ ការងាររបស់អនុក្រុមការងារ EGH ស្តីពីការវាស់វែងការប្រើប្រាស់ AI សម្រាប់ស្ទង់មតិគ្រួសារ, ការងាររបស់អនុក្រុមការងារ EGTI ស្តីពីសូចនាករតាមដានការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ថ្នាក់ជាតិ និងសកម្មភាពក្រុមការងាររួម EGTI-EGH ស្តីពីសន្ទស្សន៍អភិវឌ្ឍន៍ ICT ព្រមទាំងប្រធានបទជាច្រើនទៀត។ ជាមួយគ្នានេះ កិច្ចប្រជុំក៏មានការផ្លាស់ប្តូរបទពិសោធ និងចែករំលែកអំពីឧត្តមានុវត្តន៍ក្នុងការប្រមូលទិន្នន័យ ព្រមទាំងលើកពីបញ្ហាប្រឈម និងដំណោះស្រាយជាក់ស្តែងនៅក្នុងដំណើរការរៀបចំសូចនាករទាំងនោះ៕

No comments:

Post a Comment

Post Top Ad

Your Ad Spot

Pages