www.khehaktomporrasmeikohthomtv.com.kh សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

Breaking

Wednesday, November 12, 2025

អគ្គស្នងការដ្ឋាននគរបាលជាតិ ចេញសេចក្តីថ្លែងការណ៍ថ្កោលទោសអំពើឈ្លានពានគួរឱ្យស្អប់ខ្ពើម និងការរំលោភបំពានលើ អធិបតេយ្យភាពកម្ពុជា ដោយប្រទេសថៃ

(ភ្នំពេញ)៖ អគ្គស្នងការដ្ឋាននគរបាលជាតិ បានចេញសេចក្តីថ្លែងការណ៍ថ្កោលទោសអំពើឈ្លានពានគួរឱ្យស្អប់ខ្ពើម និងការរំលោភបំពានលើ អធិបតេយ្យភាពកម្ពុជា ដោយប្រទេសថៃ កាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥ ដែលបណ្តាលឱ្យពលរដ្ឋស្លូតត្រង់កម្ពុជាម្នាក់ស្លាប់ និង៣នាក់ផ្សេងទៀតរងរបួស ដែលកំពុងស្នាក់នៅក្នុងជម្រកកៅស៊ូតង់ ស្ថិតក្នុងភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ក្នុងដែនអធិបតេយ្យនៃព្រះរាជាណាចក្រកម្ពុជា។

នេះគឺជាអំពីសាហាវព្រៃផ្សៃ និងយង់ឃ្នង បន្ថែមទៀតរបស់ភាគីថៃ បន្ទាប់ពីកងកម្លាំងចម្រុះថៃបានធ្វើទុក្ខបុកម្នេញគ្រប់បែបយ៉ាងដល់អ្នកភូមិរស់នៅ តំបន់នេះក្នុងពេលកន្លងមក ដូចជាការចូលមករាយបន្លាលួស ហ៊ុមព័ទ្ធយកផ្ទះ ដីធ្លី រាយស្បៃខ្មៅ ដាក់កង់ឡាន គ្រោងបាញ់ទឹកលាមក បណ្ដេញប្រជាពលរដ្ឋចេញពីលំនៅឋាន ចាក់បំពងសំឡេងរន្ធត់គ្រប់ប្រភេទ បាញ់ កាំភ្លើងគ្រាប់ជ័រ ជំពាមគ្រាប់ដែក គ្រាប់ឃ្លី បាញ់ផ្សែងពុលជាដើម។ ទង្វើអមនុស្សធម៌ទាំងនោះបានរំលោភ លើសេចក្ដីថ្លែងការណ៍ជាសាកលអំពីសិទ្ធិមនុស្ស ធម្មនុញ្ញអង្គការសហប្រជាជាតិ ធម្មនុញ្ញអាស៊ាន និងច្បាប់ អន្តរជាតិផ្សេងទៀត ដែលសុទ្ធតែជាបទល្មើសឧក្រិដ្ឋកម្មអន្តរជាតិ ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ឧក្រិដ្ឋកម្ម សង្គ្រាម។ល។

អគ្គស្នងការដ្ឋាននគរបាលជាតិ សូមប្រកាសថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះការប្រើអំពើ ហិង្សាដ៏សាហាវឃោរឃៅ អមនុស្សធម៌របស់ភាគីថៃ មកលើប្រជាពលរដ្ឋជាជនស៊ីវិលស្លូតត្រង់កម្ពុជា ដែលសកម្មភាពទាំងអស់នេះ បានរំលោភបំពានសេចក្ដីថ្លែងការណ៍រួម ស្ដីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជា និងថ ដែលភាគីទាំងពីរបានចុះហត្ថលេខាកាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ នៅទីក្រុងគូឡាឡាំពួរ ប្រទេស

ម៉ាឡេស៊ី។

ក្នុងនាមកងកម្លាំងនគរបាលជាតិ ស្នើឱ្យភាគីថៃបញ្ឈប់នូវការប្រើប្រាស់កម្លាំង និងអាវុធមកលើប្រជាពលរដ្ឋស៊ីវិលស្លូតត្រង់កម្ពុជានៅភូមិព្រៃចាន់ ព្រមទាំងស្នើសុំឱ្យមានការស៊ើបអង្កេតឯករាជ្យលើករណីនេះ ដោយមានការចូលរួមពីភាគីអន្តរជាតិ ដើម្បីស្វែងរកការពិត និងផ្តល់យុត្តិធម៌ជូនប្រជាពលរដ្ឋដែលរងគ្រោះ ដោយសារការបាញ់ប្រហារនេះ។

អគ្គស្នងការដ្ឋាននគរបាលជាតិសូមប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះជំហរ និងការសម្រេចចិត្ត របស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី ស្របតាមស្មារតីនៃសេចក្ដីថ្លែងការណ៍រួម ទីក្រុងគូឡាឡាំពួរ ដើម្បីឈានទៅដល់ការបញ្ចប់ជំម្លោះ និងកសាងសន្តិភាពពិតប្រាកដរវាងប្រទេសទាំងពីរ៕

No comments:

Post a Comment

Post Top Ad

Your Ad Spot

Pages