www.khehaktomporrasmeikohthomtv.com.kh សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

Breaking

Thursday, February 5, 2026

លោក ត្រាំ ច្រានចោលសំណើរបស់លោក ពូទីន ដែលចង់បន្តសុពលភាពសន្ធិសញ្ញានុយក្លេអ៊ែរ New START រយៈពេល១ឆ្នាំ


(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃព្រហស្បតិ៍ ទី៥ កុម្ភៈបានច្រានចោលសំណើមួយរបស់លោកប្រធានាធិបតីរុស្ស៉ី វ្ល៉ាឌីមៀ ពូទីន ដើម្បីបន្តសុពលភាព ដោយស្ម័គ្រចិត្តលើសន្ធិសញ្ញាកាត់បន្ថយសព្វាវុធនុយក្លេអ៊ែរ បន្ទាប់ពីសន្ធិសញ្ញាដែលដាក់កម្រិតលើការដាក់ពង្រាយក្បាលគ្រាប់នុយក្លេអ៊ែររវាងមហាអំណាចទាំង២ជាង២ទសវត្សរ៍មកនេះបាន ផុតកំណត់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

សន្ធិសញ្ញាកាត់បន្ថយសព្វាវុធនុយក្លេអ៊ែរ New START បានផុតកំណត់កាលពីថ្ងៃព្រហស្បតិ៍ ខណៈមនុស្សមួយនៅក្នុងសហរដ្ឋអាមេរិកបាននិយាយថាសន្ធិសញ្ញានេះបានដាក់កំហិតលើ សមត្ថភាពរបស់សហរដ្ឋអាមេរិកក្នុងការដាក់ពង្រាយអាវុធនុយក្លេអ៊ែរឱ្យបានគ្រប់គ្រាន់ដើម្បីកំញើញចិន និងរុស្ស៉ី។ ក្នុងការបង្ហោះលើបណ្ដាញទំនាក់ទំនងសង្គម Truth Social លោក ត្រាំ បាននិយាយថា «ជាជាងការបន្តសុពលភាព New START...យើងគួរតែឱ្យអ្នកជំនាញនុយក្លេអ៊ែររបស់យើងធ្វើការលើសន្ធិសញ្ញាថ្មីមួយដែលល្អប្រសើរ និងទំនើប ព្រមទាំងមានអាយុកាល យូរអង្វែងនៅពេលអនាគត»

ការលើកឡើងរបស់លោក ត្រាំ គឺជាការឆ្លើយតបទៅនឹងសំណើមួយរបស់ប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន ដែលចង់ឱ្យភាគីទាំង២បន្តអនុវត្តតាមសន្ធិសញ្ញា New START រយៈពេល ១ឆ្នាំទៀត។ New START ជាសន្ធិសញ្ញាអាវុធនុយក្លេអ៊ែរចុងក្រោយគេបំផុតរបស់សហរដ្ឋអាមេរិក និងរុស្ស៉ី។ ម្លោះហើយការផុតកំណត់នៃសន្ធិសញ្ញានេះកំពុងបង្កការព្រួយបារម្ភពីហានិភ័យ នៃការរត់ប្រណាំងអាវុធនុយក្លេអ៊ែរ នៅក្នុងបរិបទដែលស្ថានការណ៍ពិភពលោកកំពុងតានតឹង និងពោរពេញដោយជម្លោះ៕

No comments:

Post a Comment

Post Top Ad

Your Ad Spot

Pages