www.khehaktomporrasmeikohthomtv.com.kh សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

Breaking

Sunday, March 1, 2026

ពិធីសំណេះសំណាល និងបញ្ចូលសមាជិក គណបក្សប្រជាជនកម្ពុជាស្រុកស្អាង និងស្រុកកោះធំ ក្រោមអធិបតីភាព ឯកឧត្តម ប៉េង ពោធិ៍នា សមាជិកគណៈអចិន្ត្រៃយ៍ គណៈកម្មាធិការកណ្តាលគណបក្ស និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកស្អាង និងស្រុកកោះធំ

ខេត្តកណ្តាល៖ នាព្រឹកថ្ងៃអាទិត្យ ទី១ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ប៉េង ពោធិ៍នា សមាជិកគណៈអចិន្ត្រៃយ៍ គណៈកម្មាធិការកណ្តាលគណបក្ស និងជាប្រធានក្រុមការងារគណបក្ស ចុះមូលដ្ឋានស្រុកស្អាង និងស្រុកកោះធំ និង ឯកឧត្តម នូ សាខន អនុប្រធានគណបក្សខេត្ត និងជាប្រធានគណៈប្រចាំការគណបក្សខេត្តកណ្តាល បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយសមាជិកគណបក្សប្រជាជនកម្ពុជាស្រុកស្អាង និងកោះធំ ចំនួន ២ ៣១០នាក់ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី ក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកស្អាង ស្រុកកោះធំ និងឃុំទាំង១៨ ព្រមទាំងសមាជិក សមាជិកាជាច្រើនរូបទៀត។

ការរៀបចំពិធីនាព្រឹកនេះត្រូវបានរៀបចំឡើងក្នុងគោលបំណង ប្រកាសជាផ្លូវការបញ្ចូលនូវសមាជិកគណបក្សប្រជាជនកម្ពុជាថ្មី រួមទាំងសមាជិក ដែលទើបបានចាកចេញពីគណបក្សផ្សេងមករួមរស់ជីវភាពជាមួយគណបក្សប្រជាជនកម្ពុជា ដែលរួមមាន សមាជិកគណបក្សចូលថ្មី ស្រុកស្អាងមានចំនួន ២ ០០៦នាក់ ក្នុងនោះសមាជិកដែលបានប្តូរជីវភាពនយោបាយមកពីសមាជិកបក្សផ្សេងចំនួន ៣៦០នាក់ និងស្រុកកោះធំមានចំនួន ៦៤៤នាក់ ហើយសមាជិកដែលបានប្តូរជីវភាពនយោបាយមកពីគណបក្សផ្សេងមានចំនួន ៧១នាក់ ដែលមានចំនួនសរុប ២ ៦៥០នាក់។

ថ្លែងទៅកាន់អង្គពិធី ឯកឧត្តមប្រធាន សូមអរគុណចំពោះសមាជិក សមាជិកាទាំងអស់ ដែលបានផ្តល់សេចក្តីទុកចិត្តមកលើគណបក្សដែលមានភាពចាស់ទុំមួយនេះ ហើយគិតមកដល់ឆ្នាំ២០២៦នេះ មានអាយុកាល៧៥ឆ្នាំ ដែលក្នុងរយៈពេលដ៏វែងឆ្ងាយនេះ ទោះបីត្រូវប្រឈមនឹងការវិវត្តដ៏ស្មុគស្មាញបំផុតនៃសភាពការណ៍ជាតិ និងសភាពការណ៍អន្តរជាតិយ៉ាងណាក្តី ក៏គណបក្សប្រជាជន បានផ្សារភ្ជាប់ខ្លួនយ៉ាងជិតស្និទ្ធជាមួយជោគវាសនារបស់ជាតិ និងប្រជាជន។ គណបក្សប្រជាជនកម្ពុជា ជាគណបក្សដែលបងប្អូនប្រជាពលរដ្ឋគ្រប់និន្នាការនយោបាយ អាចរស់នៅជាមួយគ្នាបាន ដែលជឿជាក់ និងដើរតាមមាគ៌ានយោបាយរបស់គណបក្ស រួមទាំងភាពជឿទុកចិត្ត យើងអាចពិនិត្យមើលលើស្នាដៃសមិទ្ធផលដែលគណបក្សសម្រេចបានជាច្រើនកន្លងមក៕

No comments:

Post a Comment

Post Top Ad

Your Ad Spot

Pages