www.khehaktomporrasmeikohthomtv.com.kh សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

Breaking

Monday, March 23, 2026

ឯណាទៅភូមិឃុំមានសុវត្ថិភាព លោកអធិការក្រុងសៀមរាបកំពុងត្រូវប៉ាន់ល្បែងស៊ីសងមាន់ជល់អនឡាញ




 (ខេត្តសៀមរាប)ដូចមហាជនដឹងច្បាស់មកហើយ នៅថ្ងៃទី១៤ កុម្ភៈ ឆ្នាំ២០២៤ កន្លងទៅ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានដាក់បទបញ្ជារដ៏មុឺងម៉ាត់ឲ្យអភិបាលរាជធានីខេត្តទូទាំងធ្វើយ៉ាងណាត្រូវទប់ស្កាត់និងបង្ក្រាបរាល់បទល្មើសល្បែងសុីសងខុសច្បាប់គ្រប់ប្រភេទដែលកើតមានក្នុងដែនសមត្ថកិច្ចរបស់ខ្លួនគ្រប់គ្រងឲ្យខានតែបានជាកំហិត។

ប៉ុន្តែនៅពេលថ្មីៗនេះគេសង្កេតឃើញថា នៅតាមបណ្តាហាងបាយ ហាងកាហ្វេ ក្លឹបបាល់ទះនៅ មានការបើកលេងល្បែងសុីសងតាមប្រព័ន្ធអនឡាញ រីកដូចផ្សិត លេងយ៉ាងពេញបន្ទុក ដោយពុំមានការទប់ស្កាត់ពីសំណាក់អាជ្ញាធរ មានសមត្ថកិច្ចដែលនៅក្នុងមូលដ្ឋាននោះឡើយ ដែលទង្វើទាំងនេះហាក់បីដូចជាផ្គើនទៅនិង ប្រសាសន៍ដ៏ថ្លៃថ្លារបស់ថ្នាក់ដឹកនាំទៅវិញ។

តាមប្រភពបានអោយដឹងថា ល្បែងសុីសងមាន់ជល់តាមអនឡាញ តាមបណ្ដាលសង្កាត់មួយចំនួនដូច ជាសង្កាត់ជ្រាវ សង្កាត់ស្ករក្រាម សង្កាត់ស្វាបង្គំ និងសង្កាត់គោគចក ក្រុងសៀមរាប ខេត្តសៀមរាប បានប្រមូលគៀងគរក្រុមអ្នកញៀនល្បែងឲ្យចូលលេងភ្លូកទឹក ភ្លូកដី ហ៊ោរកញ្ជ្រៀវ ចាក់ភ្នាល់លុយរាប់មុឺនរៀល ប៉ុន្តែអាជ្ញាធរ មានសមត្ថកិច្ចក្នុងមូលដ្ឋានមិនហ៊ានបង្ក្រាបឡើយ។

បើតាមមេកាបើកល្បែងស៊ីសងទាំងនេះបានឲ្យដឹងថាពួកគេបានរៀបចំសំណែនសែនជូនមេៗអស់ហើយគឺចាប់ពីម៉េប៉ុស្តិ៍ រហូតដល់ថ្នាក់ខេត្ត ព្រោះពួកគេមិនអាចបោះសន្ទួចរំលងភ្នំបានឡើយ ការឃុបឃិតគ្នារបស់មន្ត្រីខិលខូចមួយចំនួនធ្វើឱ្យប៉ះពាល់ដល់ការអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាពទាំង 7 ចំណុចរបស់រាជរដ្ឋាភិបាលបានដាក់ជូនមន្ត្រីថ្នាក់មូលដ្ឋានយ៉ាងខ្លាំង

យើងដឹងហើយថាល្បែងស៊ីសងខុសច្បាប់ទាំងនេះ ជាដើមចម នៃអំពើហិង្សាក្នុងគ្រួសារ  អំពើចោរកម្ម និងបទល្មើស ផ្សេងៗ ដូចជា លួច ឆក់ ប្លន់ជាដើម ។

ពាក់ព័ន្ធនឹងបទល្មើសល្បែងស៊ីសងក្នុងភូមិសាស្ត្រខាងលើលេងយ៉ាងកក្រើកភ្លូកទឹកលូកដី បែរជាមន្ត្រីអាជ្ញាធរពាក់ព័ន្ធមិនបង្ក្រាប ជាពិសេស លោកវរសេនីយ៍ឯក ដាចំរើន អធិកានៃអធិការរដ្ឋាននគបាលក្រុងសៀមរាប

 ចាត់ទុកអនុសាសន៍របស់ប្រមុខរាជរដ្ឋាភិបាលសាបដូចទឹកទន្លេហើយមើលទៅ ទើបមិនបង្ក្រាបបណ្ដែតបណ្ដោយឲ្យមានបទល្មើសក្នុងភូមិសាស្រ្តរបស់ខ្លួនគ្រប់គ្រងទៅវិញ។






No comments:

Post a Comment

Post Top Ad

Your Ad Spot

Pages