www.khehaktomporrasmeikohthomtv.com.kh សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

Breaking

Monday, April 6, 2026

ទន្លេ ស្ទឹង បឹង បួរ ព្រែកជាសម្បត្តិរដ្ឋ ចុះហេតុអ្វីមានការសាងសង់សំណង់រឹង បែរជាមន្ត្រីក្នុងមូលដ្ឋានមិនមានការទប់ស្កាត់



 (ភ្នំពេញ) ÷ យើងដឹងហើយថាទន្លេស្ទឹងបឹងបួរព្រែក ជាសម្បត្តិរបស់រដ្ឋ ហើយបែរជាមានការសាងសង់សំណង់រឹងនៅច្រាំងទន្លេ មួយសង្កាតព្រែកប្រាខណ្ឌច្បារអំពៅរាជធានីភ្នំពេញបែរជាមន្ត្រីមូលដ្ឋានមិនមានការទប់ស្កាត់ បណ្ដោយឲ្យសាងសង់សំណង់រឹងធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួនទៅវិញ

ហើយស្ថាប័នណាចេញច្បាប់អោយជនទុច្ចរឹតទាំងនោះសាងសង់សំណង់រឹង?លើដីសាធារណៈរបស់រដ្ឋ។


បើតាមសំដីម្ចាស់ផ្ទះបានឲ្យអង្គភាពសារព័ត៌មានយើងដឹងថាចាក់សសរដើម្បីធ្វើរបងខ្លាចបាក់ដី

យើងដឹងហើយថាចំណីច្រាំងទន្លេមានចម្ងាយ 50 ម៉ែត្រ ហើយការងារនេះជាដែនសមត្ថកិច្ចរបស់មន្ទីរធនធានទឹក ។


មាត្រា៨ ដីចំណីមាត់ច្រាំងនិងឆ្នេរនៃ

តំបន់អាទន្លេត្រូវកំណត់ចំម្ងាយដូចតទៅ 

-ឆ្នេរនិងពាមសមុទ្រ ចម្ងាយ១០០ម៉ែត្រគិតពីមាត់ពាម(ពេលទឹកជោរអតិបរមា

-ទន្លេ ចម្ងាយ ៥០ម៉ែត្រគិតពីច្រាំទន្លេ   

-ស្ទឹងចម្ងាយ ៣០ម៉ែត្រគិតពីមាត់ច្រាំងស្ទឹង -ព្រែកចម្ងាយ ២០មែត្រគិតពីមាត់ច្រាំង

- អូរចម្ងាយ១០ម៉ែត្រគិតពីមាត់ច្រាំងអូរ 

-ប្រឡាយមេ ចម្ងាយ១០មែត្រគិតពីទេរភ្លីប្រឡាយផ្នែកខាងក្រៅ

- ប្រឡាយរង- ចម្ងាយ ៥មែត្រគិតពីជើងទេរភ្លឺប្រឡាយផ្នែកខាងក្រៅ

- ប្រឡាយស្រោចស្របចម្ងាយ ៣ម៉ែត្រគិតពីជើងទេរប្រឡាយផ្នែកខាងក្រៅ 

-អាងទឹក ចម្ងាយ១០០ម៉ែត្រគិតពីកម្រិតកម្ពស់ទឹកអតិបរមាដែលបានតម្កល់នៅក្នុងអាងទឹក- បឹងបូចម្ងាយ ៥០ ម៉ែត្រគិតពី កម្រិតកម្ពស់ទឹកអតិបរមាដែលបានតម្កល់ក្នុងអាងទឹក -ដីចំណីមាត់ច្រាំ ឆ្នេរ និងពាមសមុទ្រនៅតំបន់រាជធានីឬក្រុងនៃខេត្តឬទីប្រជុំជននិងតំបន់អភិរក្សត្រូវកណត់ដោយលិខិតបទដ្ឋានគតិយុត្តដោឡែក

ដីចំណីមាត់ច្រាំងឆ្នេរនិងពាមសមុទ្រនៃតំបន់អាងទន្លេបានកំណត់ខាងលើជាសម្បត្តិសាធារណះរបស់រដ្ឋ ។

ការសាងសង់សំណង់រឹងលើដីសាធារណៈរបស់រដ្ឋខុសច្បាប់របស់រដ្ឋ មន្ត្រីអនុវត្តច្បាប់មិនគួរមើលរំលងនោះទេជាពិសេសលោក

លោក ម៉ូវ ម៉ានិត អភិបាល នៃគណៈអភិបាលខណ្ឌច្បារអំពៅ គួរតែអនុវត្តច្បាប់ទៅលើជនទុច្ចរិតដែលរំលោភយកដីរដ្ឋឱ្យមានប្រសិទ្ធភាពផង។

ទោះជាយ៉ាងណាប្រជាពលរដ្ឋទទូចស្នើរសុំដល់អាជ្ញាធរពាក់ពន័គ្រប់លំដាប់ថ្នាក់ក្នុងរាជធានីពិសេសឯកឧត្តមឃួងស្រេងអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ មេត្តាមានវិធានការចាត់កំលាំងក្រោមឱវាទ ចុះស្រាវជ្រាវពាក់ព័ន្ធការសាងសង់សំណង់រឹងខុសច្បាប់ក្នុងសង្កាត់ព្រែកប្រាផងទាន!។

ទោះជាយ៉ាងណាអ្នកសារព័ត៌មានគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងពីសង្គមពិត ចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល

អង្គភាពសារព័ត៌មានយើងចាំទទួលបំភ្លឺ បកស្រាយគ្រប់ម៉ោងធ្វើការ តាមរបបស្តីពីសារព័ត៌មាននៃព្រះរាជាណាចក្រកម្ពុជា សូមអរគុណ៕






No comments:

Post a Comment

Post Top Ad

Your Ad Spot

Pages