www.khehaktomporrasmeikohthomtv.com.kh សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

Breaking

Sunday, April 26, 2026

ក្រុមហ៊ុន ហួ សៀកឡាង ដាក់តម្លៃដេញថ្លៃគម្រោងផ្លូវមូលនិធិឃុំ សង្កាត់ ទាបដូច្នះតើផ្លូវមានគុណភាពដែរឬទេ??

 



(ខេត្តកំពង់ធំ) ក្រុមហ៊ុន ហួ សៀកឡាង ដាក់តម្លៃដេញថ្លៃគម្រោងផ្លូវមូលនិធិឃុំ សង្កាត់ ទាបដូច្នះតើផ្លូវមានគុណភាពដែរឬទេ?? ព្រឹកថ្ងៃចន្ទ១១កើត ខែពិសាខឆ្នាំមមី សប្តស័ក ពុទ្ធសករាជ២៥៦៩ ត្រូវនឹងថ្ងៃទី២៧ខែមេសា ឆ្នាំ២០២៦ នៅសាលា ឃុំ ច្រនាង ស្រុកតាំងគោក ខេត្តកំពង់ធំ បានរៀបចំប្រកាសដេញថ្លៃ គម្រោងមូលនិធិឃុំ ឆ្នាំ២០២៦ មាន០១គម្រោង ពីធីនេះអញ្ជើញចូលរូម  មន្ត្រីបច្ចេកទេសខេត្ត អភិបាលរងស្រុក ប្រធានគណៈកម្មការលទ្ធកម្មឃុំ ស្មៀនឃុំ អ្នកទទួលផល់និងអ្នកទទួលការគ្រប់បណ្ដាខេត្ត ។ ពេលវេលាទទួលសំណើម៉ោង៩.០០នាទី ពេលវេលាឈប់ទទួលសំណើម៉ោង៩.១០នាទី ពេលវេលាបើកសំណើម៉ោង៩.១០នាទី នៅឃុំច្រនាង លេខកូដឃុំ ០៦០៩០២ ។ គម្រោងសាងសង់ផ្លូវបេតុងប្រវែង៣៥០ម៉ែត្រ ទទឹង៥ម៉ែត្រ នៅភូមិប៉ាង តម្លៃប៉ាន់ស្មាន ២០៨១០៨ ៤៥៦រៀលគត់ ការដាក់សំណើរដេញថ្លៃទទួលបានសំណើរចំនួន០៧សំណើរ។ បើកសំណើរ ក្រុមហ៊ុនឈ្នោះ ហួ សៀកឡាង តម្លៃដាក់ដេញថ្លៃ ៧១,៨០០,០០០រៀលគត់ គឺតម្លៃទាបលេខ១ ។ ប្រធានក្រុមហ៊ុននិងអ្នកទទួលការ ជាច្រើននិងប្រជាពលរដ្ឋដែលទទួលផល់ មានការងឿងឆ្ងល់ថា តម្លៃដាក់ដេញថ្លៃទាបឆ្ងាយពីតម្លៃប៉ាន់ស្មានម្លះ??តើផ្លូវមានគុណភាពឬយ៉ាងណា? តើប្រជាពលរដ្ឋប្រើប្រាស់បានយូដែរឬទេ? ។ ពួកគាត់បន្តទៀតថា ថវិការ ៧១,៨០០,០០០រៀល ធ្វើផ្លូវបាន៣៥០ម៉ែត្រ ចុះថវិការនៅសល់ជាច្រើនតើបានផ្លូវ ប្រវែងប៉ុន្មានទៀត? សូមមន្ត្រីជំនាញថ្នាក់ជាតិ ជួយពិនិត្ស មើលនូវការដាក់ដេញថ្លៃទាបខ្លាំង គេហៅថា (តម្លៃកាប់ចាក់) របស់ក្រុមហ៊ុន ហួ សៀកឡាង ដេញថ្លៃមូលនិធិឃុំ នេះផងទាន!!។ នៅពេលក្រុមហ៊ុនដែលដេញឈ្នះចុះសាងសង់ផ្លូវ ឬសាងសង់រួចរាល់នោះ បើមានមត្តិ ឬការលើកឡើងរបស់ប្រជាពលរដ្ឋដែលទទួលផល់ថាយ៉ាងណា សារព័ត៌មានយើងខ្ញុំផ្សព្វផ្សាយតាមការលើកឡើងរបស់ពលរដ្ឋ លេខក្រោយៗទៀត ។ លេខទូរស័ព្វស្នាក់ការការផ្សាយ០១៧៧១៩២២៦






No comments:

Post a Comment

Post Top Ad

Your Ad Spot

Pages