www.khehaktomporrasmeikohthomtv.com.kh សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

Breaking

Monday, May 18, 2026

ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា បើកកិច្ចប្រជុំតម្រង់ទិសស្តីពីការអនុវត្តយុទ្ធនាការ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» ជំហានទី២ ដើម្បីពង្រឹងប្រសិទ្ធភាពការផ្សព្វផ្សាយព័ត៌មានពិត និងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយនៅកម្ពុជា

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅរសៀលថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីបើកកិច្ចប្រជុំតម្រង់ទិសស្តីពីការអនុវត្តយុទ្ធនាការ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» ជំហានទី២ ក្រោមប្រធានបទ «ពង្រឹងអក្ខរកម្មព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយដើម្បីសុវត្ថិភាពព័ត៌មាន»។

កិច្ចប្រជុំនាឱកាសនេះមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួងព័ត៌មាន លោក លោកស្រីជាប្រធានមន្ទីរព័ត៌មាន រាជធានី ខេត្តទាំង២៥ ថ្នាក់ដឹកនាំស្ថានីយវិទ្យុ ទូរទស្សន៍ អង្គភាពសារព័ត៌មាន សមាគមសារព័ត៌មាន អ្នកសារព័ត៌មាន និងអ្នកផលិតមាតិកាក្នុងបណ្តាញសង្គម ជាច្រើនរូប។

នៅក្នុងកិច្ចប្រជុំនេះ ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ពីសារៈសំខាន់នៃការចូលរួមរបស់គ្រប់ភាគី ក្នុងការទប់ស្កាត់ការផ្សព្វផ្សាយព័ត៌មានមិនពិត ដែលអាចបង្កឱ្យមានការយល់ច្រឡំ ប៉ះពាល់ដល់សន្តិសុខសង្គម សណ្តាប់ធ្នាប់សាធារណៈ និងជំនឿទុកចិត្តរបស់ប្រជាពលរដ្ឋ។

ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា បានលើកឡើងថា យុទ្ធនាការ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» ជំហានទី២ នឹងបន្តផ្តោតលើការលើកកម្ពស់ការយល់ដឹងរបស់សាធារណជន អំពីការផ្ទៀងផ្ទាត់ប្រភពព័ត៌មាន មុននឹងចែករំលែកនៅលើបណ្តាញសង្គម ព្រមទាំងជំរុញឱ្យអ្នកប្រើប្រាស់ប្រព័ន្ធឌីជីថល មានការទទួលខុសត្រូវ និងប្រកាន់ខ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈ។

ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា យុទ្ធនាការ និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ គឺដើម្បីលើកកម្ពស់សន្តិសុខព័ត៌មាននៅកម្ពុជា។ យើងមិនអាចលុបព័ត៌មានក្លែងក្លាយទេ តែត្រូវរៀនរស់ជាមួយវា ដោយបន្សាំខ្លួន និងបង្កើនភាពធន់៕អត្ថបទដោយ Nou Seyha

No comments:

Post a Comment

Post Top Ad

Your Ad Spot

Pages