(ខេត្តត្បូងឃ្មុំ)ល្បែងស៊ីសងជល់មាន់តាមប្រព័ន្ធអនឡាញលេងយ៉ាងកក្រើកក្នុងសង្កាត់សួងក្រុងសួងខេត្តត្បូងឃ្មុំមន្ត្រីអាជ្ញាធរមូលដ្ឋានមិនបង្ក្រាប
កន្លងមក នៅថ្ងៃទី១៤ កុម្ភៈ ឆ្នាំ២០២៤ កន្លងទៅ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានដាក់បទបញ្ជារដ៏មុឺងម៉ាត់ឲ្យអភិបាលរាជធានីខេត្តទូទាំងធ្វើយ៉ាងណាត្រូវទប់ស្កាត់និងបង្ក្រាបរាល់បទល្មើសល្បែងសុីសងខុសច្បាប់គ្រប់ប្រភេទដែលកើតមានក្នុងដែនសមត្ថកិច្ចរបស់ខ្លួនគ្រប់គ្រងឲ្យខានតែបានជាកំហិត។
ប៉ុន្តែនៅពេលថ្មីៗនេះគេសង្កេតឃើញថា នៅ ក្នុងហាងកាហ្វេ មួយកន្លែង មានការបើកលេងល្បែងសុីសងតាមប្រព័ន្ធអនឡាញ លេងយ៉ាងកក្រើក ដោយពុំមានការទប់ស្កាត់ពីសំណាក់អាជ្ញាធរ មានសមត្ថកិច្ចដែលនៅក្នុងមូលដ្ឋាននោះឡើយ ដែលទង្វើទាំងនេះហាក់បីដូចជាផ្គើនទៅនិង ប្រសាសន៍ដ៏ថ្លៃថ្លារបស់ថ្នាក់ដឹកនាំទៅវិញ។
បើតាមមេកាបើកល្បែងស៊ីសងទាំងនេះបានឲ្យដឹងថាពួកគេបានរៀបចំសំណែនសែនជូនមេៗអស់ហើយគឺចាប់ពីម៉េប៉ុស្តិ៍ រហូតដល់ថ្នាក់ខេត្ត ព្រោះពួកគេមិនអាចបោះសន្ទួចរំលងភ្នំបានឡើយ ការឃុបឃិតគ្នារបស់មន្ត្រីខិលខូចមួយចំនួនធ្វើឱ្យប៉ះពាល់ដល់ការអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាពទាំង 7 ចំណុចរបស់រាជរដ្ឋាភិបាលបានដាក់ជូនមន្ត្រីថ្នាក់មូលដ្ឋានយ៉ាងខ្លាំង
យើងដឹងហើយថាល្បែងស៊ីសងខុសច្បាប់ទាំងនេះ ជាដើមចម នៃអំពើហិង្សាក្នុងគ្រួសារ អំពើចោរកម្ម និងបទល្មើស ផ្សេងៗ ដូចជា លួច ឆក់ ប្លន់ជាដើម ។
ពាក់ព័ន្ធនឹងបទល្មើសល្បែងស៊ីសងក្នុងភូមិសាស្ត្រខាងលើលេងយ៉ាងកក្រើកភ្លូកទឹកលូកដី បែរជាមន្ត្រីអាជ្ញាធរពាក់ព័ន្ធមិនបង្ក្រាប ជាពិសេស លោកវរសេនីយ៍ឯក ឈឆសុធន អធិកានៃអធិការរដ្ឋាននគបាលក្រុងសួង
ចាត់ទុកអនុសាសន៍របស់ប្រមុខរាជរដ្ឋាភិបាលសាបដូចទឹកទន្លេហើយមើលទៅ ទើបមិនបង្ក្រាបបណ្ដែតបណ្ដោយឲ្យមានបទល្មើសក្នុងភូមិសាស្រ្តរបស់ខ្លួនគ្រប់គ្រងទៅវិញ។




No comments:
Post a Comment