www.khehaktomporrasmeikohthomtv.com.kh សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

Breaking

Sunday, May 3, 2026

កងទ័ពជើងគោកឥណ្ឌា បានមកដល់ព្រះរាជាណាចក្រកម្ពុជា ដើម្បីចូលរួមសមយុទ្ធទ្វេភាគី CINBAX-II ជាមួយកងទ័ពជើងគោកកម្ពុជា

កងទ័ពជើងគោកឥណ្ឌា បានមកដល់ព្រះរាជាណាចក្រកម្ពុជា ដើម្បីចូលរួមសមយុទ្ធទ្វេភាគី CINBAX-II ជាមួយកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ។

នៅរសៀលថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៦ កងទ័ពជើងគោកនៃសាធារណរដ្ឋឥណ្ឌា ចំនួន ១២០ នាក់ បានមកដល់ព្រះរាជាណាចក្រកម្ពុជា ដើម្បីចូលរួមសមយុទ្ធទ្វេភាគី “CINBAX-II” ជាមួយកងទ័ពជើងគោកកម្ពុជា ដើម្បីលើកកម្ពស់ទំនាក់ទំនងយោធា និងភាពជាដៃគូរវាងប្រទេសទាំងពីរ។

សមយុទ្ធនេះនឹងប្រព្រឹត្តទៅរយៈពេល ១៥ថ្ងៃ ចាប់ពីថ្ងៃទី ៣ ដល់ថ្ងៃទី ១៨ ខែឧសភា ឆ្នាំ២០២៦ នៅមូលដ្ឋានកងយោធពលខេមរភូមិន្ទ តេជោសែន ភ្នំធំម្រះព្រៅ ស្ថិតក្នុក្នុង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ក្រោមប្រធានបទ “រួមគ្នាប្រឆាំងអំពើភេរវកម្ម និងសង្គ្រោះគ្រោះមហន្តរាយ” ដែលនឹងមានទាំងលំហាត់ទីបញ្ជាការ និងលំហាត់លើទីលាន ក្នុងគោលបំណងពង្រឹងសសមត្ថភាពប្រតិបត្តិការរួមគ្នា។

គួរបញ្ជាក់ផងដែរថា នេះគឺជាសមយុទ្ធលើកទី២ រវាងកងទ័ពទាំងពីរ បន្ទាប់ពីលើកទី១ ត្រូវបានរៀបចំឡើងនៅសាធារណរដ្ឋឥណ្ឌា ក្នុងឆ្នាំ២០២៤។អត្ថបទដោយ Nou Seyha

No comments:

Post a Comment

Post Top Ad

Your Ad Spot

Pages