www.khehaktomporrasmeikohthomtv.com.kh សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

Breaking

Sunday, June 28, 2026

ល្បែងស៊ីសងគ្រប់ប្រភេទបើកលេងយ៉ាងកក្រើកក្នុង ភូមិបន្ទាយចាស់សង្កាត់ស្លក្រាមក្រុងសៀមរាប មន្ត្រីអាជ្ញាធរមូលដ្ឋានរក្សាភាពស្ងៀមស្ងាត់មិនបង្ក្រាប!!!




(ខេត្តសៀមរាប) ល្បែងស៊ីសងជល់មាន់ និងបៀរការ៉ាត់តាមប្រព័ន្ធអនឡាច ខុសច្បាប់បើកលេងយ៉ាងកក្រើកក្នុងភូមិបន្ទាយចាស់សង្កាត់ស្លក្រាមក្រុងសៀមរាបខេត្តសៀមរាប

មន្ក្រីអាជ្ញាធរមូលដ្ឋានរមិនបង្ក្រាប ជាពិសេសលោក វរសេនីយ៍ឯក ដាចំរើនអធិការនគរបាលក្រុងសៀមរាបរក្សាភាពស្ងៀមស្ងាត់។

 កន្លងមក នៅថ្ងៃទី១៤ កុម្ភៈ ឆ្នាំ២០២៤ កន្លងទៅ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានដាក់បទបញ្ជារដ៏មុឺងម៉ាត់ឲ្យអភិបាលរាជធានីខេត្តទូទាំងធ្វើយ៉ាងណាត្រូវទប់ស្កាត់និងបង្ក្រាបរាល់បទល្មើសល្បែងសុីសងខុសច្បាប់គ្រប់ប្រភេទដែលកើតមានក្នុងដែនសមត្ថកិច្ចរបស់ខ្លួនគ្រប់គ្រងឲ្យខានតែបានជាកំហិត។

រីឯច្បាប់ក៏បានចែងច្បាស់ៗដែរ

ជំពូកទី៣ ទោសប្បញ្ញត្តិ 

មាត្រា ៥..ត្រូវថ្តន្ទាទោសពិន័យជាប្រាក់ពីប្រាំលានរៀលដល់ម្ភែលានរៀលនិងដាក់គុកពីមួយឆ្នាំដល់ប្រាំឆ្នាំចំពោះអ្នកផ្តល់ទីតាំងលេងល្បែងស៊ីសង អ្នកបើកកន្លែលលេងល្បែងស៊ីសង អ្នកកាន់កាប់ល្បែងស៊ីសង អ្នកចាត់ចែងនិងភ្នាក់ងារល្បែងស៊ីសង

ក្នុងករណីពុំរាងចាលត្រូវថ្តន្ទាទោសពិន័យជាប្រាក់និងដាក់គុកខាងលើនេះជាអតិបរមា។

ល្បែងស៊ីសងខុសច្បាប់ទាំងនេះ ជាដើមចម នៃអំពើហិង្សាក្នុងគ្រួសារ  អំពើចោរកម្ម និងបទល្មើស ផ្សេងៗ ដូចជា លួច ឆក់ ប្លន់ជាដើម 

មហាជនទូទៅនិងប្រជាពលរដ្ឋដែលរស់នៅក្នុងមូលដ្ឋានខាងលើសូមសំណូមពរដល់  លោកឧត្តមសេនីយ៍ទោ ហួតសុធីស្នងការនគរបាលខេត្តសៀមរាប ចុះស្រាវជ្រាវនិងបង្ក្រាបល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទដែលស្ថិតក្នុងភូមិសាស្ត្រខាងលើនេះ ដើម្បីធានាបាននូវគោលនយោបាយ ភូមិ ឃុំ ឲ្យមានសុវត្ថិភាព ទាំង7ចំណុច របស់រាជរដ្ឋាភិបាល ដែលបានដាក់ចេញដោយក្រសួងមហាផ្ទៃ ផងទា។






No comments:

Post a Comment

Post Top Ad

Your Ad Spot

Pages