www.khehaktomporrasmeikohthomtv.com.kh សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

Breaking

Thursday, October 29, 2026

លោក នេត្រ ភក្ត្រា បន្តណែនាំមន្ត្រីបក្សពង្រឹងសាមគ្គីភាព បម្រើពលរដ្ឋដោយស្មោះត្រង់ និងមិនត្រូវឆ្អែតឆ្អន់ចំពោះការធ្វើអំពើល្អជាមួយពលរដ្ឋឡើយ

 

(ក្រចេះ)៖ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តក្រចេះ បានណែនាំបន្ថែមដល់ថ្នាក់ដឹកនាំ និងសមាជិក សមាជិការបស់គណបក្សត្រូវថែរក្សាអំពើល្អ បង្កើតអំពើល្អ និងមិនត្រូវឆ្អែតឆ្អន់នឹងអំពើល្អដែលខ្លួនបានធ្វើជាមួយប្រជាពលរដ្ឋនោះទេ និងត្រូវក្តាប់ឱ្យជាប់នូវផែនការ ទិសដៅរបស់គណបក្ស ពង្រឹងការសាមគ្គីភាពផ្ទៃក្នុង និងកៀរគរបញ្ចូលសមាជិកបក្សនៅមូលដ្ឋាន។ ការគាំទ្រពីប្រជាពលរដ្ឋនៅមូលដ្ឋាន គឺជារឿងដ៏សំខាន់ ដើម្បីឱ្យគណបក្សបន្តដឹកនាំប្រទេសជាតិ ឆ្ពោះទៅរកការអភិវឌ្ឍលើគ្រប់វិស័យ។

លោក នេត្រ ភក្ត្រា បានលើកឡើងថា គណបក្សប្រជាជនកម្ពុជា បានឡើងកាន់អំណាចតាមរយៈការបោះឆ្នោតប្រជាធិបតេយ្យ ដែលជាការផ្តល់សេចក្តីទុកចិត្តពីសំណាក់ប្រជាពលរដ្ឋ។ មន្ត្រីគណបក្សតែងតែបម្រើសេវាសាធារណៈ សេវាសំណូមពរ និងសេវាតម្រូវការជូនប្រជាជនដោយស្មោះត្រង់ និងគ្រប់កាលៈទេសៈ ដែលជាកត្តាធ្វើឱ្យគណបក្សមានប្រៀបឈ្នះ។

ការលើកឡើងបែបនេះរបស់លោក នេត្រ ភក្ត្រា បានធ្វើឡើងនាព្រឹកថ្ងៃព្រហស្បតិ៍ ទី២៩ ខែតុលា ឆ្នាំ២០២៦នេះ ក្នុងឱកាសអញ្ជើញជាអធិបតីភាពជួបសំណេះសំណាលជាមួយបេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សាឃុំទាំង៨ អាណត្តិទី៦ ឆ្នាំ២០២៦-២០៣២ និងសាខាបក្សភូមិទាំង៦១ នៃស្រុកព្រែកប្រសព្វ ខេត្តក្រចេះ។

ពិធីនេះមានការអញ្ជើញចូលរួមពីអនុប្រធាន សមាជិក សមាជិកានៃក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តក្រចេះ ព្រមទាំងថ្នាក់ដឹកនាំនៃគណៈកម្មាធិការបក្សប្រជាជនកម្ពុជា ខេត្តក្រចេះ ព្រមទាំងសមាជិក សមាជិកាក្រុមការងារចុះមូលដ្ឋាន តំណាងមន្ត្រីបក្សថ្នាក់ក្រុងស្រុក ឃុំ សង្កាត់ ជាច្រើនរយនាក់។

លោក នេត្រ ភក្ត្រា ក៏បានលើកឡើងពីសារៈសំខាន់នៃការដឹកនាំនៅមូលដ្ឋាន និងការបោះឆ្នោតស្ទាបស្ទង់ប្រជាប្រិយភាពបេក្ខជន ដើម្បីធានានូវភាពរឹងមាំរបស់គណបក្ស។ ប្រជាជននៅតែយល់ថា មន្ត្រីគណបក្សប្រជាជនកម្ពុជា តែងតែនៅកៀកជាប់នឹងប្រជាជននៅគ្រប់ដំណាក់កាល ចាប់តាំងពីក្រោយការផ្តួលរំលំរបបខ្មែរក្រហមមកម្ល៉េះ។ គណបក្សមានកម្មវិធីគោលនយោបាយជាក់ស្តែង ដើម្បីអភិវឌ្ឍន៍ប្រទេស និងឆ្លើយតបនឹងតម្រូវការរបស់ប្រជាជន ដោយមិនដែលដាក់គោលនយោបាយដោយការសម្រមើលស្រមៃនោះទេ។

ជាមួយមួយគ្មានេះដែរ លោក នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា ការបម្រើប្រជាជនដោយសុច្ចចិត្ត ស្របតាមគោលការណ៍បក្ស និងតួនាទីភារកិច្ច គឺជាគន្លឹះនៃភាពរឹងមាំរបស់គណបក្ស ដែលមានវិន័យ និងគោរពច្បាប់។ ដូច្នេះ ការបន្តធ្វើអំពើល្អ និងការគ្រប់គ្រងសមាជិកបក្សឱ្យបានល្អ គឺជាចំណុចសំខាន់ដើម្បីដណ្តើមភាពឈ្នះក្នុងការបោះឆ្នោត។

លោក នេត្រ ភក្ត្រា ក៏បានណែនាំបន្ថែមដល់ក្រុមការងារគណបក្ស ត្រូវពង្រឹងសមត្ថភាពសមាជិក សមាជិកាបក្សឱ្យកាន់តែរឹងមាំន្ថែមទៀត ទាំងគោលជំហរ ស្មារតី និងសតិអារម្មណ៍ ដើម្បីគ្រប់គ្រងឱ្យបាននូវស្ថានភាពពិត ព្រមទាំងចូលរួមដោះស្រាយបញ្ហាប្រឈម ការលំបាកជូនប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា ក្នុងការផ្តល់ទំនុកចិត្តខ្ពស់។ ក្នុងករណីមានបញ្ហាប្រឈមណាដែលដោះស្រាយមិនបានត្រូវរាយការណ៍ជាបន្ទាន់ចៀសវាងការរិះគន់ ដែលធ្វើឱ្យប៉ពាល់ដល់ថ្នាក់ដឹកនាំគណបក្ស និងត្រូវតៀមលក្ខណៈឱ្យបានគ្រប់គ្រាន់សម្រាប់ការបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សានៅពេលខាងមុខនេះ។

លោក នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា៖ «ត្រូវតែថែរក្សាអំពើល្អ បង្កើតអំពើល្អ ក្នុងចំណោមសមាជិកបក្ស និងប្រជាពលរដ្ឋ យើងមិនត្រូវឆ្អែតឆ្អន់នឹងអំពើល្អដែលយើងបានធ្វើនោះទេ។ ដូច្នេះកាលណាយើងបង្កើតអំពើល្អរបស់បន្ថែមទៀត ភាពរឹងមាំ និងប្រជាប្រិយភាពរបស់គណបក្សក៏កាន់តែខ្លាំងបន្ថែមទៀត»។

ប្រធានក្រុមការងារគណបក្ស ក៏បានពញ្ញាក់ស្មារតីដល់ថ្នាក់ដឹកនាំ និងសមាជិក សមាជិកគណបក្សថា យើងមិនត្រូវមើលស្រាលទៅលើស្ថានភាពបច្ចុប្បន្នថា គណបក្សយើងជាគណបក្សដែលឈានមុខគេ និងទទួលបានការគាំទ្រច្រើនលើសលប់ពីប្រជាពលរដ្ឋ តែយើងមិនត្រូវភ្លេចខ្លួនថា ពួកបក្សប្រឆាំងនៅតែឆ្លៀតឱកាសបង្កើតរដ្ឋាភិបាលក្រៅច្បាប់វាយប្រហាររាជរដ្ឋាភិបាល ស្របច្បាប់បង្កាច់បង្ខូច តាមប្រព័ន្ធបណ្តាញសង្គម គ្រប់រូបភាពដែលធ្វើឱ្យប្រជាពលរដ្ឋមានការភ័នច្រឡំ ព្រមទាំងអាប់អោនកិត្តិយសដល់ថ្នាក់ដឹកនាំ ជាតិរបស់យើងដែលធ្វើឱ្យបាត់បង់ការគាំទ្រពីប្រជាពលរដ្ឋ។

លោក នេត្រ ភក្ត្រា បានសំណូមពរឱ្យសមាជិក សមាជិកាគណបក្សទាំងអស់ បន្តចុះជួបប្រជាពលរដ្ឋឱ្យបានញឹកញាប់ ការដោះស្រាយបញ្ហាប្រឈមនានាក្នុងមូលដ្ឋាន និងការកៀរគរប្រជាពលរដ្ឋឱ្យចូលរួមគាំទ្រលើគណបក្សប្រជាជនកម្ពុជាឱ្យកាន់តែច្រើន និងចេញពីបេះដូង ដើម្បីធានាថា សមាជិកបក្សម្នាក់ៗក្លាយជាសន្លឹកឆ្នោតមួយសន្លឹកពិតប្រាកដ ដើម្បីគាំទ្រដល់ការអភិវឌ្ឍប្រទេសជាតិ៕




ប្រភព: អានពីប្រភពដើម

No comments:

Post a Comment

Post Top Ad

Your Ad Spot

Pages