ឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៦ បានអញ្ជើញទទួលជួបសម្តែងការគួរសម និងសំណេះសំណាលសួរសុខទុក្ខជាមួយលោក Tran Tuan Anh អគ្គកុងស៊ុលវៀតណាម ប្រចាំខេត្តបាត់ដំបង និងសហការី ដែលបានអញ្ជើញមកជួបអបអរសាទរ និងជូនពរចំពោះរដ្ឋបាលខេត្តបាត់ដំបង ក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី៧៣ នៃទិវាបុណ្យឯករាជ្យជាតិ ថ្ងៃទី៩ ខែវិច្ឆិកា និងទិវាកំណើតនៃកងយោធពលខេមរភូមិន្ទ នៃព្រះរាជាណាចក្រកម្ពុជា នៅសាលាខេត្តបាត់ដំបង។
ក្នុងឱកាសនោះ ឯកឧត្តម អ៊ុយ រី និងឯកឧត្តម សុខ លូ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោក Tran Tuan Anh និងសហការី ដែលបានឆ្លៀតឱកាសដ៏មានអត្ថន័យនេះ ដើម្បីអញ្ជើញមកអបអរសាទរ និងជូនពរដល់រដ្ឋបាលខេត្តបាត់ដំបង។
ជាមួយគ្នានេះ ឯកឧត្តម ក៏បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ និងកោតសរសើរចំពោះទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការល្អរវាងភាគីទាំងពីរ ព្រមទាំងសង្ឃឹមថា ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការនេះ នឹងបន្តរីកចម្រើនកាន់តែប្រសើរឡើងថែមទៀត៕
















ប្រភព៖ https://www.cpp.org.kh/details/488124
ប្រភព: អានពីប្រភពដើម

No comments:
Post a Comment