www.khehaktomporrasmeikohthomtv.com.kh សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

Breaking

Wednesday, September 30, 2020

អតីតថៅកែឈើគ្រញូងនៅខេត្តសៀមរាប ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន រឿងរំលោភកិច្ចសន្យា


(សៀមរាប)៖ កម្លាំងអាវុធហត្ថខេត្តសៀមរាប សហការជាមួយ​សមត្ថកិច្ច​មូលដ្ឋាន បានចុះអនុវត្តន៍ដីការបស់​តុលាការ ធ្វើ​ការ​ឃាត់ខ្លួនឈ្មោះ ស្រេង ប្រណី ដែល​គេដឹងថា គឺជា​អតីត​ថៅកែឈើគ្រញូង​ ពីបទមិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍ដែលអាចជួញដូរបាន ប្រព្រឹត្តកាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៦ នៅចំណុចទីរួមខេត្តសៀមរាប ។

ហេតុការណ៍ឃាត់ខ្លួននេះធ្វើឡើងនៅវេលាម៉ោង ០៩និង៣០ នាទី ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០ នៅចំណុច ភូមិបឹងមាលា ឃុំបឹងមាលា ស្រុកស្វាយលើ ខេត្តសៀមរាប។

បច្ចុប្បន្ន ការិយាល័យជំនាញបានបញ្ជូនពិរុទ្ធជនទៅសាលាដំបូងខេត្តសៀមរាប ដើម្បីអនុវត្តន៍តាមនីតិវិធី ។

សេចក្តីការណ៍បានឲ្យដឹងថា ឈ្មោះស្រេង ប្រណី គឺជាថៅកែឈើគ្រញូងដ៏ធំប្រចាំទិសឧត្តរ បានដឹកឈើទៅក្រៅប្រទេស។ ក្រោយមក ដោយសារអស់ឈើ លោកស្រេង ប្រណី បានទៅសុំសមត្ថកិច្ចធ្វើជាមេព្រៃបណ្តែត ប្រចាំទិសឧត្តរ ហើយបានដើរធ្វើព្យុះភ្លៀវយ៉ាងខ្លាំងក្នុងខេត្តខាងលើ ធ្វើឲ្យអាជ្ញាធរមូលដ្ឋានឈឺក្បាលយ៉ាងខ្លាំងផងដែរ៕

No comments:

Post a Comment

Post Top Ad

Your Ad Spot

Pages