www.khehaktomporrasmeikohthomtv.com.kh សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

Breaking

Wednesday, September 30, 2020

មិនដឹងតា ខាន់ សុវណ្ណ ខឹងរឿងអីទេ ដកកាំភ្លើងបាញ់មេឃ៣គ្រាប់ ផ្អើល​សមត្ថកិច្ចខេត្តព្រះសីហនុ


(ព្រះសីហនុ)៖ យោង​តាម​សេចក្តីរាយការណ៍​បាន​ឲ្យដឹងថា កាលពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០កន្លងទៅថ្មីៗនេះ លោកតា ខាន់ សុវណ្ណ ដែល​គេដឹងថា គឺជា​មនុស្ស​ល្បីល្បាញម្នាក់​លើ​បណ្តាញ​សង្គមខាងនយោបាយ បានដកកាំភ្លើងបាញ់មេឃចំនួន៣គ្រាប់ នៅក្នុងដីចម្ការរបស់ខ្លួន​នៅឃុំចំការហ្លួង ស្រុកកំពង់សីលា ខេត្តព្រះសីហនុ ធ្វើ​ឲ្យ​ផ្អើល​ដល់សមត្ថកិច្ច ចុះមក​ធ្វើ​ការ​នាំខ្លួន។

នៅចំពោះមុខ​សមត្ថកិច្ច លោក ខាន់ សុវណ្ណ បានទទួលស្គាល់ថា លោកពិតជាបានបាញ់បោះដោយសេរីមែន ព្រមទាំងបានធ្វើកិច្ចសន្យាជាមួយសមត្ថកិច្ច ដោយមានខ្លឹមសារ «ខ្ញុំបាទសូមធ្វើកិច្ចសន្យាចំពោះមុខសមត្ថកិច្ចថា បើសិនជាសមត្ថកិច្ច ត្រូវការកោះហៅរូបខ្ញុំ នៅពេលណា រូបខ្ញុំបាទនឹងទៅជួបបំភ្លឺទៅតាមការហៅរបស់សមត្ថកិច្ចថ្នាក់លើត្រូវការខ្ញុំ ។ ក្នុងករណីរូបខ្ញុំគេចវេសមិនព្រមចូលខ្លួនទៅបំភ្លឺ តាមការកំណត់របស់សមត្ថកិច្ចទេនោះ រូបខ្ញុំព្រមប្រគល់ខ្លួនជូនសមត្ថកិច្ចចាត់វិធានការតាមច្បាប់»




No comments:

Post a Comment

Post Top Ad

Your Ad Spot

Pages