www.khehaktomporrasmeikohthomtv.com.kh សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

Breaking

Monday, October 19, 2020

រដូវទឹកជំនន់ ឧកញ៉ាមួយ ចំនួន ធំកំពុងជួយ អាជ្ញាធរក្នុង ការ សង្គ្រោះ និងជន្លៀសប្រជាពលរដ្ឋរងគ្រោះទៅរកទីទួលសុវត្ថិភាព.! ប្លែកតែក្រុមឈ្មួញ របស់លោកឧកញ៉ា ប៉ែន នួន បែរជាខំញុះញុងពលរដ្ឋឲ្យ មកធ្វើតំបន់អភិគមន៍ ទន្ទ្រានកាន់កាប់ដីរដ្ឋខុសច្បាប់



(ខេត្តកំពត)% ប្រភពពីខាងក្នុងបានទម្លាយឲ្យដឹងថា ក្រុមគណៈកម្មការចម្រុះនៃរដ្ឋបាលខេត្តកំពត មានមន្ត្រីជំនាញសូរិយោដី មន្ត្រីរដ្ឋបាលព្រៃឈើ និងមន្ត្រីបរិស្ថាន រួមនិងអាជ្ញាធរថ្នាក់មូលដ្ឋានមួយចំនួនតូច ហាក់កំពុងតែប្រព្រឹត្តអំពើពុករលួយមានលក្ខណៈជាប្រព័ន្ធ ឃុបឃិតគ្នាជាមួយនឹងក្រុមអ្នកកាន់ដី តំណាងដោយ ក្រុមមេធាវី លោកជំទាវ និង ឧកញ៉ា មួយក្ដាប់តូច ដែលកំពុងធ្វើការញុះញង់ និងជួលប្រជាពលរដ្ឋអាណាធិបតេយ្យបង្កអសន្តិសុខសង្គម នៅចំណុចថ្លាន់មួយរយ ទ្រនាប់ធំ និងថ្មងោក ស្ថិតនៅក្នុងភូមិព្រៃពាយ ឃុំត្រពាំងភ្លាំង ស្រុកឈូកខេត្តកំពត ពួកគេកំពុងតែឃុបឃិតគ្នាធ្វើរបាយការណ៍ភូតកុហក់អភិបាលខេត្តកំពត និងថ្នាក់ដឹកនាំកំពូល ក្នុងការរំលោភយកដីរដ្ឋជាង១ ពាន់ហិកតានោះ ។


ក្រោយទទួលបានព័ត៌មាន គិតត្រឹមថ្ងៃទី០១ដល់ ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២០នេះ លោកចាងហ្វាងបានចុះស្រាវជ្រាវ និងយកព័ត៌មានទៅដល់ទីតាំងដីផ្ទាល់ ពិនិត្យឃើញថា ប្រជាពលរដ្ឋមួយចំនួនភាគច្រើនមកពីខេត្តនិងស្រុក ឆ្ងាយៗ អ្នកខ្លះបោះតង់ និងអ្នកខ្លះទៀតសង់រោង បង្ករភាពអាណាធិបតេយ្យ ពួកគេមានមេខ្យល់និងតំណាង ដៃរបស់ពួកគាត់មានកាន់(តេអូ) គ្រប់ៗដៃ ទំនាក់ទំនងគ្នា រាយការណ៍គ្រប់ពេលវេលា សភាពការណ៍ នៅពេលមានសមត្ថកិច្ច ឬមនុស្សចម្លែកចូលទៅតំបន់នោះ ហាក់មានជំនាញច្បាស់លាស់ក្នុងការរំលោភទន្ទ្រានកាន់កាប់ដីគ្រប់ទីកន្លែងនៅក្នុងព្រះរាជាណាចក្រកម្ពុជា។


ជាងនេះសោតនៅលើទីតាំងដីដោយផ្ទាល់នោះមិនមានផ្ទះសម្បែងឬភូមិករណ៍នៅទីនោះទេ ប៉ុន្តែពួកគេកំពុងតែបង្កើនសកម្មភាព ក្រោមរូបភាពប្រជាពលរដ្ឋក្រីក្រដាក់មុខ ធ្វើផ្ទះហោះ ផ្ទះហើយ ផ្ទះដើរមកនៅលើដីនោះ នាពេលយប់ៗ ដែលមានការគាំទ្រក្រុមលោកជំទាវ ឧកញ៉ា និងមេធាវី ផ្គត់ផ្គង់ចែកអង្ករនៅពីក្រោយខ្នង ។


សេចក្ដីរាយការណ៍ខាងលើបន្តថា ក្រុមឈ្មួញរបស់លោកឧកញ៉ា ប៉ែន នួន ត្រូវបានគេអះអាងថា តំណាងដោយឈ្មោះ អ៊ឹម វីរៈ ជាអ្នកគាំទ្រនិងកាងដោយក្រុមលោកជំទាវ និងមេធាវី នៅពីក្រោយ កាលពីរសៀលថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២០ម្សិលមិញនេះ បាននាំគ្នាទះដៃ ហូកញ្ច្រៀវសប្បាយ ចិត្តខ្លាំងណាស់ ដោយពួកគេ គិតថាបានទទួលជ័យជំនះ បន្ថែមទៀតលើការចូលទៅ រំលោភកាន់កាប់លើដីសម្បទានសេដ្ឋកិច្ច(SN)របស់លោកឧកញ៉ា សូ ងួន ទៀតផង ខណ:លោកស្រីមេធាវី ណែនាំ និងញុះញុងឲ្យប្រជាពលរដ្ឋ ឲ្យចូលទៅសង់ផ្ទះ រំលោភយកដី ទាំងអស់ របស់រដ្ឋ និងដីសម្បទាន សេដ្ឋកិច្ច របស់លោកឧកញ៉ា សូវ ងួន តែម្ដង ។


ប្រភពព័ត៌មានពីប្រជាពលរដ្ឋប្រមាណ២២ គ្រួសារ ពីអតីតដីចម្ការកញ្ឆា អំពាវនាវតាមរយៈសារព័ត៌មាន ស្នើសុំឯកឧត្តមជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តកំពត ពង្រឹងការអនុវត្តគ្រប់គ្រងដីធ្លីរបស់រដ្ឋ និងដកហូតដី ពីក្រុមហ៊ុនរបស់លោកឧកញ៉ា ប៉ែន នួន មកធ្វើជាកម្មសិទ្ធិរដ្ឋវិញ។ ខណ:ដែលកន្លងមកថ្មីៗនេះ ត្រូវបានក្រុមឈ្មួញមានងាជា ឧកញ្ញ៉ារូបនេះ មានឥទ្ធិពលនិងមានអំណាច រំលោភទន្ទ្រានវាតទី កាន់កាប់ដីព្រៃរបស់រដ្ឋដោយខុសច្បាប់ ធ្វើជាកម្មសិទ្ធិ ទុកលក់បន្តនោះ។


ពាក់ព័ន្ធព័ត៌មានខាងលើនេះ អង្គភាពសារព័ត៌មានយើងបានព្យាយាម ទំនាក់ទំនងសុំការបំភ្លឺពីក្រុមលោកជំទាវ លោកឧកញ៉ា និងមេធាវី ដោយផ្ទាល់ ប៉ុន្តែពួកគាត់ហាក់មិនស្វាគមន៍ក្នុងការបកស្រាយនោះទេ។ 

បើទោះយ៉ាងណាអង្គភាពសារព័ត៌មានយើងស្វាគមន៍រង់ចាំទទួលយកការបកស្រាយគ្រប់ពេលវេលា ប្រសិនបើមានប្រតិកម្មណាមួយនោះ ដោយយោងច្បាប់ស្ដីពីរបបសារព័ត៌មាន៕




No comments:

Post a Comment

Post Top Ad

Your Ad Spot

Pages