www.khehaktomporrasmeikohthomtv.com.kh សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

Breaking

Monday, October 19, 2020

ទីបំផុត ស្ថានីយ៍ទូរទស្សន៍​ប៉ុស្តិ៍លេខ៣ថៃ សម្រេចដករូបប្រាសាទអង្គរចេញពីផ្ទាំងផ្សព្វផ្សាយរឿងរបស់ខ្លួន និងសុំ​ទោស​ប្រជាជន​កម្ពុជា ---

 


ស្ថានទូត​កម្ពុជា​ប្រចាំទីក្រុងបាងកក​បាន​ឲ្យដឹង​ថា បន្ទាប់ពី​មាន​ប្រតិកម្ម​ខ្លាំង​តាម​បណ្តាញ​សង្គម​ទាក់ទង​កុនភាគ​ថៃ មាន​ចំណង​ជើងថា «សន្យាស្នេហ៍» ចាក់ផ្សាយ​នៅ​ក្នុង​ទូរទស្សន៍ថៃប៉ុស្តិ៍លេខ៣ ដែលបាន​យក​រូបប្រាសាទ​អង្គរវត្ត​របស់​កម្ពុជា​ទៅ​ដាក់ផ្ទៃ​ខាងក្រោយ នៃ​ផ្ទាំង​ឃោសនា​ផ្សាយពាណិជ្ជកម្ម ស្ថានទូត​ក៏បាន​ទំនាក់ទំនង​ទៅស្ថានីយ៍ទូរទស្សន៍​ប៉ុស្តិ៍លេខ៣ ដើម្បី​សុំការបកស្រាយ ហើយ​ជា​ការ​ឆ្លើយតប ស្ថានីយ៍​ទូរទស្សន៍​ប៉ុស្តិ៍លេខ៣ថៃ ក៏​បានផ្លាស់ប្តូរ​ផ្ទាំង​ឃោសនាកុនភាគ​មួយ​នេះ ដោយ​បាន​ដក​ចេញ​នូវ​រូប​ប្រាសាទអង្គរវត្ត ហើយ​បាន​សុំទោស​ប្រជាជន​កម្ពុជា ចំពោះ​កំហុសឆ្គងដ៏រស៊ើបមួយនេះ។


ស្ថានីយ៍ទូរទស្សន៍​ប៉ុស្តិ៍លេខ៣ថៃ បាន​លើក​ឡើងថា ខ្លួន​គ្មាន​បំណង​ប្រើប្រាស់​រូបភាព​ប្រាសាទ​អង្គរវត្តក្នុងន័យ​ទុច្ចរិត​ណាមួយ​ឡើយ ហើយថា ខ្លួន​នឹង​ប្រុងប្រយ័ត្ន​ដើម្បី​ចៀស​វាង​ផល​ប៉ះពាល់​ដែល​កើត​ឡើង​នាពេល​អនាគត ដែលនាំ​ឲ្យ​ខូច​ខាត​ទំនាក់ទំនង​ប្រទេស​យើងទាំងពីរ៕





No comments:

Post a Comment

Post Top Ad

Your Ad Spot

Pages