www.khehaktomporrasmeikohthomtv.com.kh សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

Breaking

Wednesday, October 21, 2020

ផ្លូវក្រវាត់ក្រុងទី៤ ត្រូវសិក្សាចប់ហើយ មានប្រវែងជិត២រយគីឡូម៉ែត្រ ---



ផ្លូវខ្សែក្រវ៉ាត់ក្រុងទី៤ ត្រូវ​បាន​ក្រុមហ៊ុន​សាជីវកម្ម​ស្ពានថ្នល់របស់ចិន សិក្សា​ចប់សព្វគ្រប់ហើយ ដែលមាន​ប្រវែង​សរុប​ចំនួន ១៩៥គីឡូម៉ែត្រ។


បើតាម​ការ​បញ្ជាក់របស់​លោក លីម ស៊ីដេនីន រដ្ឋលេខាធិការ​ក្រសួងសាធារណការ និង​ដឹកជញ្ជូន បាន​ឲ្យដឹងថា ផ្លូវខ្សែក្រវ៉ាត់ក្រុងទី៤នេះ គឺឆ្លង​កាត់ខេត្ត​ចំនួន៤ ក្នុងនោះមាន ខេត្ត​កំពង់ស្ពឺ (៣ស្រុក), ខេត្តតាកែវ (១ស្រុក), ខេត្ត​កណ្តាល (៨ស្រុក) និង​ខេត្ត​ព្រៃវែង (២ស្រុក)។


តាមលោក ស៊ីដេនីន ផ្លូវ​ក្រវាត់ក្រុង​ទី៤ ជាផ្លូវមួយ​មាន​សារៈសំខាន់ ក្នុងចូលរួម​ចំណែកកាត់បន្ថយការកកស្ទះចរាចរណ៍ និងជួយសម្រួលដល់ការដឹកជញ្ជូនទំនិញរបស់បងប្អូនប្រជាពលរដ្ឋ ទៅកាន់ផ្លូវជាតិផ្សេងៗ និងទៅកាន់ព្រំដែនប្រទេសវៀតណាម និងប្រទេសថៃ បានកាន់តែលឿន ចំណេញពេលវេលា កាត់បន្ថយការចំណាយបានមួយកំរិតទៀត៕

No comments:

Post a Comment

Post Top Ad

Your Ad Spot

Pages