www.khehaktomporrasmeikohthomtv.com.kh សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

Breaking

Thursday, October 22, 2020

រាជរដ្ឋាភិបាលពន្យារពេលគិតពន្ធលើ​ប្រាក់ចំណេញមូលធន រយៈពេល១ឆ្នាំទៀត --

 


អគ្គនាយកដ្ឋានពន្ធដា បានឲ្យដឹងក្នុងសេចក្តីជូនដំណឹង​របស់​ខ្លួន​ចុះថ្ងៃទី២២ ខែតុលា ឆ្នាំ​២០២០នេះ​ថា រាជរដ្ឋាភិបាលបានសម្រេចឲ្យពន្យារពេលកាលបរិច្ឆេទកំណត់ការដាក់ឲ្យអនុវត្តពន្ធលើចំណេញមូលធន រយៈពេល១ឆ្នាំទៀត រហូតដល់ដំណាច់ឆ្នាំ២០២១។


ការពន្យារពេលនេះ គឺដើម្បីទុកពេលវេលាគ្រប់គ្រាន់ដល់អ្នកជាប់ពន្ធ និងសាធារណជនទាំងអស់ ដើម្បីស្វែងយល់ឲ្យកាន់តែច្បាស់នូវបទប្បញ្ញត្ដិ ស្ដីពីពន្ធលើចំណេញមូលធន ព្រមទាំងជាការត្រៀមខ្លួនចូលរួមអនុវត្តពន្ធលើចំណេញមូលធននេះ ឲ្យមានភាពរលូន និងមានប្រសិទ្ធភាពខ្ពស់ ចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២២តទៅ។


ខាងក្រោមនេះ ជាសេចក្ដីជូនដំណឹងរបស់អគ្គនាយកដ្ឋានពន្ធដារ៖



No comments:

Post a Comment

Post Top Ad

Your Ad Spot

Pages