www.khehaktomporrasmeikohthomtv.com.kh សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

Breaking

Friday, November 14, 2025

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជួបពិភាក្សាតាមទូរសព្ទជាមួយ នាយករដ្ឋមន្ត្រីម៉ាឡេស៊ី អំពីការបន្តស្វែងរកដំណោះស្រាយជម្លោះព្រំដែនកម្ពុជា-ថៃដោយសន្តិវិធី

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅរសៀល ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ បានជួបពិភាក្សាតាមទូរសព្ទជាមួយ លោក Anwar Ibrahim នាយករដ្ឋមន្ត្រីម៉ាឡេស៊ី ដើម្បីពិភាក្សាអំពីការបន្តស្វែងរកដំណោះស្រាយជម្លោះព្រំដែនកម្ពុជា-ថៃដោយសន្តិវិធី។

នៅក្នុងជំនួបតាមទូរសព្ទនេះ សម្តេចបានថ្លែងអំណរគុណ លោក Anwar ដែលបានបន្តដេីរតួនាទីយ៉ាងសំខាន់ និងសកម្មក្នុងការសម្របសម្រួល ស្វែងរកដំណោះស្រាយដោយសន្តិវីធីរវាងកម្ពុជា និងថៃ។

សម្តេចបានបញ្ជាក់ថា «កម្ពុជាបន្តរក្សាជំហរក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី និងដោយប្រេីប្រាស់យន្តការដែលមានស្រាប់ និងបានឯកភាពគ្នាកន្លងមក ជាពិសេសស្របតាមស្មារតីនៃសេចក្តីថ្លែងការណ៍រួមទីក្រុងគូឡាឡាំពួ នៅថ្ងៃទី ២៦ ខែតុលា ឆ្នាំ២០២៥ ដើម្បីឈានទៅដល់ការបញ្ចប់ជម្លោះព្រំដែន និងកសាងសន្តិភាពរវាងប្រទេសទាំងពីរ»។

កាលពីរសៀល ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥ មានករណីទាហានថៃ បាញ់រះមកលើពលរដ្ឋខ្មែរនៅភូមិព្រៃចាន់ បណ្តាលឱ្យពលរដ្ឋខ្មែរម្នាក់បាត់បង់ជីវិត និងប្រជាពលរដ្ឋ៣នាក់ផ្សេងទៀតរងរបួស។

កម្ពុជា បានថ្កោលទោសយ៉ាងខ្លាំងចំពោះទង្វើយង់ឃ្នងរបស់ទាហានថៃបែបនេះ ហើយទាមទារឱ្យភាគីថៃទទួលខុសត្រូវចំពោះការផ្ទុះអាវុធ នៅក្រោយកិច្ចព្រមព្រៀងសន្តិភាព ដែលចុះហត្ថលេខាដោយមេដឹកនាំប្រទេសទាំងពីរ ដែលមានសហរដ្ឋអាមេរិក និងម៉ាឡេស៊ីធ្វើជាសាក្សី៕

No comments:

Post a Comment

Post Top Ad

Your Ad Spot

Pages