www.khehaktomporrasmeikohthomtv.com.kh សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

Breaking

Tuesday, May 26, 2026

កិច្ចប្រជុំពិនិត្យ និងពិភាក្សាលេីការទប់ស្តាក់ការសាងសង់សំណង់ និងការខុសច្បាប់ផ្សេងៗនៅក្នុងភូមិទាំង ១១៤ នៃតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ

(សៀមរាប)៖ នាព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៦ ខ្ញុំបាទ បានដឹកនាំកិច្ចប្រជុំពិនិត្យ និងពិភាក្សាលេីការទប់ស្តាក់ការសាងសង់សំណង់ និងការខុសច្បាប់ផ្សេងៗនៅក្នុងភូមិទាំង ១១៤ នៃតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ នៅសាលប្រជុំសាលាខេត្តសៀមរាប។

កិច្ចប្រជុំនេះ ស្ថិតក្នុងវត្តមាន លោក ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប ដោយមានការចូលរួមពីតំណាងអាជ្ញាធរជាតិអប្សរា​ លោកអភិបាលរង​ នៃគណៈអភិបាលខេត្ត​ នាយក​ នាយករងរដ្ឋបាលសាលាខេត្ត​ កងកម្លាំងប្រដាប់អាវុធទាំង៣ មន្ទីរ-អង្គភាពពាក់ព័ន្ធ​ តំណាងរដ្ឋបាលក្រុង​ ស្រុក​ទាំង៦​ (ក្រុងសៀមរាប​ ក្រុងរុនតាឯកតេជោសែន​ ស្រុកពួក​ ប្រាសាទបាគង​ បន្ទាយស្រី​ និងស្រុកអង្គរធំ)​ អធិការ​ មេឃុំ​ ចៅសង្កាត់​ ភូមិ​ និងទីចាត់ការពាក់ព័ន្ធចំណុះសាលាខេត្ត​។

បន្ទាប់ពីបានពិនិត្យ និងពិភាក្សារួចមក លោក អភិបាលខេត្តបានធ្វើការណែនាំដូចខាងក្រោម៖

១-ប្រជុំផ្សព្វផ្សាយ និងធ្វើបទបង្ហាញពាក់ព័ន្ធនឹងសេចក្តីព្រាងស្តីពីការកំណត់លក្ខខណ្ឌនៃការប្រើប្រាស់ដី និងការគ្រប់គ្រងនគរូបនីយកម្ម និងសំណង់ ក្នុងតំបន់១ និងតំបន់២ នៃរមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ ដល់អាជ្ញាធរក្រុង ស្រុក និងប្រជាពលរដ្ឋក្នុងមូលដ្ឋាន។

២-អាជ្ញាធរមូលដ្ឋាន ត្រូវទប់ស្កាត់ និងហាមឃាត់ដាច់ខាតចំពោះការសាងសង់សំណង់ថ្មីលើទីតាំងថ្មី ការឈូសឆាយដីព្រៃនៅក្នុងតំបន់ក្រហម និងទប់ស្កាត់ការវិលត្រលប់របស់ប្រជាពលរដ្ឋដែលបានស្ម័គ្រចិត្តចាកចេញពីតំបន់អង្គរទៅតំបន់អភិវឌ្ឍន៍រុនតាឯក ដែលស្ថិតក្នុងមូលដ្ឋានរបស់ខ្លួន៕⁩

No comments:

Post a Comment

Post Top Ad

Your Ad Spot

Pages